ពេលនិយាយអំពីការច្នៃពហុអ័ក្ស មានអ្នកភាគច្រើនដែលធ្វើការក្នុងវិស័យច្នៃមេកានិក CNC តែងមានអារម្មណ៍ភ័យខ្លាចខ្លះៗ ដោយសារការយល់ខុសជាច្រើនអំពីបច្ចេកវិធីនេះ។ ពេលខ្លះហាក់ដូចជាល្អបំផុតគឺទុកពហុអ័ក្សតែសម្រាប់អ្នកលេងធំៗប៉ុណ្ណោះ — ដូចជា ក្រុមហ៊ុនផលិតផ្នែកអាកាសចរណ៍អន្តរជាតិ និងរោងចក្រយោធាធំៗ — ពីព្រោះហាក់ដូចជាពួកគេតែមួយគត់ដែលបំពាក់សម្រាប់វា។ មានមតិយោបល់មិនត្រឹមត្រូវ និងការយល់ខុសអំពីការច្នៃពហុអ័ក្សជាច្រើន ធ្វើឱ្យមានការច្របូកច្របល់សម្រាប់អ្នកប្រើប្រស់។ យើងខ្ញុំនៅទីនេះ ដើម្បីដោះស្រាយនូវការយល់ខុសទាំងនោះ ហើយជួយឱ្យអ្នកសម្រេចចិត្តថា តើការច្នៃពហុអ័ក្សនោះសមស្របសម្រាប់អ្នកដែរឬអត់។
ការយល់ខុសអំបីការច្នៃពហុអ័ក្សលេខ ១៖ ខ្ញុំត្រូវតែមានម៉ាស៊ីនពហុអ័ក្ស ដើម្បីអាចចាប់ផ្តើមការច្នៃពហុអ័ក្សបាន។
នេះជាការយល់ខុសអំពីការច្នៃពហុអ័ក្សដែលច្រើនបំផុត។ ប្រសិនបើការចំណាយក្នុងការចាប់ផ្តើមការច្នៃពហុអ័ក្សកំពុងបង្កការរាំងស្ទះដល់អ្នក នោះមានដំណឹងល្អមួយ៖ អ្នកមិនចាំបាច់ត្រូវមានម៉ាស៊ីនពហុអ័ក្សដើម្បីចាប់ផ្តើមឡើយ។ ការច្នៃ 5 អ័ក្សបែបកំណត់ទីតាំង ដែលតែងហៅថា “3 + 2” គឺជាវិធីសាស្ត្រមួយដែលប្រើម៉ាស៊ីនកិន CNC 3 អ័ក្សធម្មតា និងដាក់បន្ថែម 2 អ័ក្សបង្វិលទៀត។ វាខុសពីការច្នៃដោយម៉ាស៊ីន 5 អ័ក្សនៅកន្លែងដែលឧបករណ៍កាត់ត្រូវបានចាក់សោនៅមុំជាក់លាក់មួយនៅលើអ័ក្សបង្វិលពីរបន្ថែម។ ជាមួយនឹងការច្នៃបែប 3 + 2 នេះអ័ក្សមេរបស់អ្នកអាចធ្វើចលនាចូលកាន់ជិតសម្ភារៈដើមបានច្រើនជាង ហើយអនុញ្ញាតឱ្យអ្នកប្រើឧបករណ៍កាត់ខ្លី និងរឹងជាង។ នេះផ្តល់នូវអត្ថប្រយោជន៍ជាច្រើននៃការច្នៃពហុអ័ក្ស ដូចជា៖ ការកាត់បន្ថយពេលវេលាវដ្ត សម្រេចបានផ្ទៃល្អជាង បង្កើតភាពត្រឹមត្រូវ និងការដំឡើងម៉ាស៊ីនតិចជាង។ កម្មវិធី Module Mastercam Mill ត្រូវបានបំពាក់ដោយដំណោះស្រាយការច្នៃ 3+2 ។
ការយល់ខុសអំពីការច្នៃពហុអ័ក្ស លេខ ២៖ រោងចក្ររបស់ខ្ញុំមិនច្នៃសមាធាតុ ឬគ្រឿងបន្លាស់ដ៏ស្មុគស្មាញទេ។ ដូច្នេះយើងខ្ញុំមិនទទួលបានអត្ថប្រយោជន៍អ្វីឡើយនៅពេលវិនិយោគលើបច្ចេកវិទ្យាពហុអ័ក្ស។
ទោះបីក្នុងវិស័យឧស្សាហកម្មអាកាសវេហាស៍ល្បីបំផុតអំពីការទាញយកអត្ថប្រយោជន៍ពីការច្នៃពហុអ័ក្ស ប៉ុន្តែការពិតនៃបញ្ហាគឺថាពិបាកក្នុងការស្វែងរកហាងដែលមិនទទួលបានអត្ថប្រយោជន៍ពីពហុអ័ក្ស។ ពហុអ័ក្សមិនគ្រាន់តែសម្រាប់គ្រឿងបន្លាស់ដ៏ស្មុគស្មាញពិសេសដែលមានភាពត្រឹមត្រូវខ្ពស់ប៉ុណ្ណោះទេ។ អត្ថប្រយោជន៍ដ៏ធំបំផុតមួយនៃការប្រើប្រាស់ការច្នៃពហុអ័ក្ស គឺការកាត់បន្ថយចំនួនដងនៃប្រដាប់ភ្ជាប់។ ជាពិសេសនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ននេះ ដែលហាងជាច្រើនកំពុងខ្វះជាងច្នៃឧបករណ៍មានជំនាញ ការពឹងផ្អែកលើការច្នៃដែលត្រូវការប្រដាប់ភ្ជាប់បួន ប្រាំ ឬច្រើនជាងនេះសម្រាប់ផ្នែកមួយចំនួន គឺគ្រាន់តែជាការខ្ជះខ្ជាយពេលវេលារបស់បុគ្គលិក។
គួរពិចារណាថាការដំឡើងណាមួយតម្រូវឱ្យបុគ្គលិកបញ្ឈប់នូវការងារដែលគេកំពុងធ្វើ – ឬកាត់តែអន់ជាង គឺឈរក្បែរម៉ាស៊ីន ហើយមិនធ្វើអ្វីសោះពេលដែលម៉ាស៊ីនកំពុងដំណើរការ រង់ចាំការដំឡើងឡើងវិញ – ហើយដកគ្រឿងបន្លាស់ចេញ ដំឡើងឡើងវិញ ផ្លាស់ប្ដូរ និងចាប់ផ្តើមបើកម៉ាស៊ីនម្តងទៀត។ ចំណុចសំខាន់គឺថាការដំឡើងច្រើនមិនមានប្រសិទ្ធភាព និងចំណាយពេលច្រើន។ ប្រសិនបើអ្នកចង់អនុវត្តជំហានបន្ទាប់ ដើម្បីធ្វើស្វ័យប្រវត្តិកម្មរោងចក្ររបស់អ្នក និងសូម្បីតែដំណើរការផ្នែកមួយយប់ ពហុអ័ក្សអាចជាជម្រើសសមស្របសម្រាប់អ្នក។
ការយល់ខុសអំពីការច្នៃពហុអ័ក្ស លេខ ៣៖ មានអ្វីៗជាច្រើនដែលត្រូវរៀន ដើម្បីទទួលបានអត្ថប្រយោជន៍ពីពហុអ័ក្ស។
លក្ខណៈពិសេសដ៏ពេញនិយមបំផុតមួយរបស់ Mastercam 2023 គឺផ្លូវឧបករណ៍ B-Axis Contour ក្នុងការក្រឡឹង។ វាអនុញ្ញាតឱ្យបង្វិលអ័ក្ស B ក្នុងពេលដែលឧបករណ៍កំពុងកាត់។ នេះមានន័យថាការផ្លាស់ប្តូរឧបករណ៍តិចជាងមុន និងរយៈពេលវដ្តខ្លីជាង។ ឥឡូវនេះ អ្នកប្រើប្រាស់អាចពង្រឹងសមត្ថភាពក្នុងការច្នៃតំបន់ដែលពិបាកចូលដំណើរការ និងខិតជិតដល់តំបន់មាន Undercut ដោយប្រើតែឧបករណ៍មួយប៉ុណ្ណោះ។
ការយល់ខុសអំពីការច្នៃពហុអ័ក្ស លេខ ៤៖ ឧបករណ៍កាត់ និងឧបករណ៍ចងសម្រាប់ពហុអ័ក្សគឺថ្លៃពេក។
ការយល់ខុសទូទៅអំពីការច្នៃពហុអ័ក្ស គឺថាអ្នកត្រូវការឧបករណ៍ពិសេសសម្រាប់ការច្នៃពហុអ័ក្ស ។ ការពិតគឺផ្ទុយស្រឡះ៖ អ្នកពិតជាអាចប្រើឧបករណ៍ដែលអ្នកមិនអាចមានក្នុងការច្នៃពហុអ័ក្សធម្មតា ដូចជាការប្រើកាំបិតកាត់ខ្លីជាង។ មានន័យថានោះគឺដោយការបង្វិលលម្អិត អ្នកអាចច្នៃទីតាំងដែលជ្រៅជាងជាមួយកាំបិតខ្លីជាង។
សម្រាប់ឧបករណ៍ភ្ជាប់ពហុអ័ក្ស – ដូចជា Vises – វាមាននិន្នាការថ្លៃជាងបន្តិច ប៉ុន្តែបច្ចេកវិជ្ជាច្នៃពហុអ័ក្សឱ្យអ្នកប្រើឧបករណ៍ទាំងនោះឡើងវិញច្រើនដង។ ម្យ៉ាងទៀតក៏គួរឱ្យកត់សំគាល់ផងដែរថា ជាធម្មតាអ្នកនឹងច្នៃគ្រឿងបន្លាស់ក្នុងការដំឡើងតែម្តងគត់ ហើយចំនួននៃឧបករណ៍ចងដែលត្រូវការត្រូវបានកាត់បន្ថយ។ ជាលទ្ធផលគឺមួយចំនួន – ប្រសិនបើមិនមែនភាគច្រើន – រោងចក្រជាច្រើនអាចនឹងសន្សំសំចៃលើថ្លៃឧបករណ៍ និងឧបករណ៍ចងជាមួយនឹងពហុអ័ក្ស។
ការយល់ខុសអំពីការច្នៃពហុអ័ក្ស លេខ ៥៖ ម៉ាស៊ីនពហុអ័ក្ស គឺតែងតែជាម៉ាស៊ីន 5 អ័ក្ស។
ខណៈពេលដែលចំនួនបួនជាចំនួនអ័ក្សអប្បបរមាដែលម៉ាស៊ីនត្រូវតែអាចចលនា គឺចាត់ទុកថាជាម៉ាស៊ីនពហុអ័ក្ស។ មជ្ឈមណ្ឌលកាច្នៃពហុអ័ក្សមួយចំនួនអាចដំណើរការបានរហូតដល់ប្រាំបួនអ័ក្ស។ រាល់ពេលដែលម៉ាស៊ីនចលនាច្រើនជាង 3 អ័ក្សលីនេអ៊ែរ (X, Y និង Z) គឺវាកំពុងប្រើប្រាស់បច្ចេកវិទ្យាពហុអ័ក្ស។ ទូទៅបំផុតគឺការច្នៃ 5 អ័ក្សដែលក្នុងនោះ 2 ក្នុងចំនួន 3 អ័ក្សបង្វិលបន្ថែម (A, B, និង C) ត្រូវបានបន្ថែមទៅអ័ក្សលីនេអ៊ែរទាំងបីធម្មតា។ អ័ក្សបង្វិលទាំងនេះចលនាជុំវិញអ័ក្សលីនេអ៊ែរ ផ្ដល់នូវសមត្ថភាពធ្វើចលនាបានច្រើនទិសជាង។ ម៉ាស៊ីនដែលដំណើរការលើប្រាំបួនអ័ក្ស ប្រើអ័ក្សលីនេអ៊ែរនិងបង្វិល (X, Y, Z, A, B, និង C) ក៏ដូចជាអ័ក្សបន្ថែម (U, V, និង W) ។ មិនមានអ្វីដែលហៅថាម៉ាស៊ីន 5 អ័ក្សស្តង់ដារ ឬម៉ាស៊ីនពហុអ័ក្សស្តង់ដារទេ។ ម៉ាស៊ីនទាំងនោះមានរូបសណ្ឋានផ្សេងៗគ្នា ក៏ដូចជាប្រភេទការច្នៃផ្សេងគ្នាដែរ។