ដំណោះស្រាយ / ការច្នៃដោយម៉ាស៊ីនកិន CNC

ដំណោះស្រាយច្នៃដោយម៉ាស៊ីនកិន CNC

ផ្ដល់នូវមូលដ្ឋានគ្រឹះដ៏ល្អបំផុតដែលអាចសម្រាប់ល្បឿនកិន និងមានប្រសិទ្ធភាព។ ពីវិធីសាស្រ្តដូចជាកិនខូង (Pocker) ដែលបង្កើនប្រសិទ្ធភាពដល់ផ្លូវឧបករណ៍ឯកទេស ដូចជាការកាត់ទួរប៊ីន 5 អ័ក្ស។ ជាមួយនឹង Mastercam Mill គ្រឿងបង្គុំនីមួយៗត្រូវបានផលិតលឿនជាង មានភាពត្រឹមត្រូវខ្ពស់ គុណភាព និងធ្វើឡើងវិញបានល្អជាង។

ផលិតផលជាច្រើនដែលយើងប្រើជារៀងរាល់ថ្ងៃត្រូវបានបង្កើតឡើងដោយមានការជំនួយពី Mastercam Mill ។ កម្មវិធីនេះផ្គត់ផ្គង់គ្រប់គ្រាន់នៃយុទ្ធសាស្រ្តច្នៃ និងច្រើនជាងនេះទៀត។ ការច្នៃដោយម៉ាស៊ីនកិន Mastercam អាចត្រូវបានកែសម្រួលកម្មវិធីទៅតាមតម្រូវការជាក់លាក់នាពេលបច្ចុប្បន្ន និងអាចពង្រីកទ្រង់ទ្រាយបានយ៉ាងងាយស្រួល ដើម្បីបំពេញតម្រូវការផលិតកម្មនាពេលអនាគតរបស់អ្នក។

  • គម្រោងរចនាពេញលេញត្រូវផ្អែកលើតម្រូវការរបស់ជាងច្នៃបច្ចេកទេស រួមមាន ខ្សែរហ្វ្រេម ផ្ទៃ និង វត្ថុធាតុរឹង។
  • ម៉ូឌុលផ្លូវឧបករណ៍ជាច្រើន ចាប់ពីយុទ្ធសាស្ត្រកិន Dynamic 2D / 3D ឈានមុខគេក្នុងឧស្សាហកម្ម រហូតដល់ការកិនពហុអ័ក្ស និងជម្រើសឯកទេសដូចជា Port Expert និង Blade Expert ។

Được nhiều người sử dụng Mastercam hơn bất kỳ phần mềm CAM nào khác. Từ mô hình CAD cho đến sản phẩm được gia công cuối cùng, Mastercam được thiết kế như một giải pháp toàn diện và hiệu quả cho sản xuất.

  • គំរូ CAD 3D​ ពេញលេញ។
  • ជំនួយតាមបរិបទមានស្រាប់ពីប្រអប់សន្ទនាទាំងអស់។ឮ
  • ការ​ច្នៃ Multiaxis ខ្លាំងពូកែ។
  • ការសរសេរកូដបង្កើតផ្លូវឧបករណ៍យ៉ាងងាយស្រួលដូចជា Pocket, Contour និងខួង។
  • ផ្លូវឧបករណ៍ឆ្លាតវៃ អាចស្គាល់នូវសម្ភារៈបាន។
  • ការ​ច្នៃផ្ទៃ Surface និងវត្ថុរឹង Solid 3D មានឥទ្ធិពលខ្លាំង។
  • បណ្ណាល័យឧបករណ៍ពេញលេញ និងជួយគាំទ្របង្កើតប្រភេទឧបករណ៍ពិសេស។

លក្ខណៈពិសេស

បច្ចេកវិទ្យា Dynamic Motion

អូសបន្លាយអាយុកាលឧបករណ៍កាត់ជាមួយនឹងយុទ្ធសាស្ត្រកាត់ផ្តាច់មុខ ជួយបង្កើនល្បឿនកម្ចាត់សម្ភារៈ និងកាត់បន្ថយពេលវេលា​វដ្ដ។

បច្ចេកវិទ្យា Accelerated Finishing

ប្រើប្រាស់សក្តានុពលនៃប្រភេទកាំបិតដែលមានរចនាពិសេស ដើម្បីឱ្យបានប្រសិទ្ធភាពខ្ពស់ និងផលិតភាពច្នៃបានកាន់តែល្អប្រសើរ។

ផ្លូវឧបករណ៍កម្រិតខ្ពស់

កាត់បន្ថយការចំណាយ និងពេលវេលាច្នៃដោយប្រើផ្លូវឧបករណ៍កម្រិតខ្ពស់ដូចជា Deburr និង Equal Scallop។

ឧបករណ៍ CAD ខ្លាំងពូកែ

អាចបើក File CAD ក្នុង Mastercam ស្ទើរតែទាំងអស់ ដើម្បីចូលដំណើរការគំរូ និងរៀបចំឧបករណ៍សម្រាប់អ្នកសរសេរកូដ អាចលាក់/បង្ហាញរាល់ផ្នែកយ៉ាងឆាប់រហ័ស។

ការគាំទ្រដោយភ្នាក់ងារចែកចាយ

ភ្នាក់ងារចែកចាយ Mastercam របស់យើងខ្ញុំមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអនុវត្តន៍ជាក់ស្តែងតាមតំបន់ គោលដៅផលិតកម្ម និងតម្រូវការភាសាផ្សេងៗទៀតលើទូទាំងពិភពលោក ដើម្បីធានាថាជាអ្នកប្រើប្រាស់ Mastercam, អ្នកតែងតែទទួលបានការគាំទ្រចាំបាច់ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការវិនិយោគ CAD/CAM របស់អ្នក។

កម្មវិធីឥតគិតថ្លៃ

សាកល្បងប្រើកម្មវិធី CAM កម្រិតលេខ 1 លើពិភពលោក។ ទាញយក Mastercam Demo / Home Learning Edition ដោយឥតគិតថ្លៃ។ ប្រើប្រាស់វាដើម្បីស្វែងយល់ពី Mastercam និងស្ទាត់ជំនាញជាមួយនឹងបច្ចេកវិទ្យាជឿនលឿនថ្មីៗបំផុតក្នុង CAD/CAM – ជាជំហានមួយៗដើម្បីឈានទៅដល់ការផលិតគ្រឿងបន្លាស់ពិតៗ!

ការក្លែងធ្វើជាមួយម៉ាស៊ីន CNC

រកឃើញការប៉ះទង្គិចរវាងសម្ភារៈដើម ឧបករណ៍ និងសមាសធាតុផ្សំរបស់ម៉ាស៊ីន មុនពេលផ្ញើលេខកូដទៅម៉ាស៊ីន CNC របស់អ្នក។ ការក្លែងធ្វើម៉ាស៊ីន គឺជាវិធីសុវត្ថិភាពមួយក្នុងការបញ្ជាក់ផ្លូវឧបករណ៍ Mill (ឬ Router) 3 អ័ក្ស 4 អ័ក្ស ឬ 5 អ័ក្ស ដើម្បីបង្កើតកម្មវិធីដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងត្រឹមត្រូវ។

តម្រូវការរូបសណ្ឋានកុំព្យូទ័រ

សូមមើលតារាងខាងក្រោម ដើម្បីដឹងអំពីរូបសណ្ឋានប្រព័ន្ធអប្បបរមា និងរូបសណ្ឋានដែលបានផ្ដល់អនុសាសន៍សម្រាប់ Mastercam។ អនុសាសន៍ទាំងនេះផ្អែកលើប្រព័ន្ធដែលក្រុមហ៊ុន CNC Software កំពុងប្រើសម្រាប់គោលបំណងតេស្ត និងវាយតម្លៃ។ អនុសាសន៍របស់យើងខ្ញុំ គឺត្រូវប្រើថាមពលច្រើន (ឧបករណ៍ដំណើរការទិន្នន័យ, Display Card និង Memory) សម្រាប់ប្រព័ន្ធរបស់អ្នកមានសមត្ថភាពខ្ពស់បំផុត។

Minimum Recommended
OS
Windows 10 or Windows 11 64-bit Professional
Windows 10 (version 20H2 or later) 64-bit Professional
Processor
Intel® or AMD 64-bit processor, 2.4 GHz or faster
Intel i7 or Xeon® E3, Kaby Lake or later, 3.2GHz or faster
Memory
8 GB
32 GB
Video
OpenGL 3.2 and OpenCL 1.2 support with 1 GB memory. No onboard graphics.
NVIDIA Quadro® or AMD FirePro™ / Radeon Pro card with 4 GB (or higher) dedicated memory.
Monitor
1920 * 1080 resolution
1920 * 1080 resolution, dual monitors
Storage
Solid State Drive (SSD) with at least 20 GB free and a USB 2.0 reader (for installation media)
NVMe Drive with at least 20GB free
3D Mouse
3Dconnexion 3D mouse

ការតភ្ជាប់អ៊ីនធឺណិត និងអ៊ីមែល សម្រាប់ការដំឡើង ការជំនួយ និងការអាប់ដេត។

កម្មវិធីបន្ថែម

Mastercam
Viet Nam

ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។

សូមទាក់ទងមកយើងខ្ញុំដើម្បីទិញកម្មសិទ្ធកម្មវិធីពិតប្រាកដ។