Woodworking-banner

ការអនុវត្ត / ការច្នៃឈើ

ការផលិតច្នៃឈើដោយម៉ាស៊ីន CNC

ក្រុមហ៊ុនផលិតក្នុងវិស័យច្នៃឈើជាច្រើន កំពុងស្វែងរកដំណោះស្រាយដែលអាចទុកចិត្តបាន សម្រាប់ការផលិតមានភាពចលាចលដោយប្រើម៉ាស៊ីន CNC។

តើមានជម្រើសណាដែលមានប្រសិទ្ធភាពល្អជាងនេះ ក្រៅពីការប្រើប្រាស់កម្មវិធីផលិតឧបករណ៍ និងពុម្ពគំរូទំនើបបំផុតពីប្រព័ន្ធ CAM លេខមួយលើពិភពលោកទៀតទេ? អ្នកអាចទុកចិត្តលើ Mastercam ក្នុងការផ្តល់នូវកម្រិតប្រាកដប្រជា និងប្រសិទ្ធភាពសម្រាប់គ្រឿងផ្គុំចុងក្រោយរបស់អ្នក ដោយមានដំណោះស្រាយសម្រាប់ម៉ាស៊ីន router ម៉ាស៊ីនច្របាច់ ម៉ាស៊ីន CNC ពហុភារកិច្ច និងផ្សេងៗទៀត។

ក្នុងការផលិតច្នៃឈើ ភាពជោគជ័យអាស្រ័យទៅលើកម្រិតប្រាកដប្រជា ការជឿជាក់ និងល្បឿនលឿន។ Mastercam ផ្គត់ផ្គង់នូវកម្មវិធី CAD / CAM ដើម្បីបំពេញតម្រូវការដ៏តឹងរ៉ឹងនៃឧស្សាហកម្មក្នុងវិស័យនេះ រួមមាន៖

  • ឧបករណ៍ CAM ដើម្បីដោះស្រាយបញ្ហាការច្នៃស្មុគស្មាញជាច្រើន។
  • ឧបករណ៍ Nesting ការឆ្លាក់ និងឧបករណ៍កាត់សំយោគត្រូវបានបញ្ចូលរួចជាស្រេច និងមានច្រើនទៀតផង។
  • សម្រួលការកាត់ ការតម្រឹម និងការខួងពហុអ័ក្សយ៉ាងមានប្រសិទ្ធភាព។
  • បច្ចេកវិទ្យា Dynamic Motion ជួយបង្កើនអាយុកាលរបស់ឧបករណ៍ និងកាត់បន្ថយពេលវេលាកាត់។
  • ការសរសេរកម្មវិធីផ្ទៃ និងវត្ថុធរណីមាត្រសេរី អាចធ្វើបានក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។
  • រក្សាទុកយុទ្ធសាស្ត្រការច្នៃក្នុងបណ្ណាល័យសម្រាប់ការប្រើប្រាស់ឡើងវិញលើគ្រឿងបង្គុំដែលមានលក្ខណៈស្រដៀងគ្នា។
  • ទិន្នផលត្រូវបានបង្កើតឡើងយ៉ាងមានប្រសិទ្ធភាពដោយប្រើមុខងារ Nesting ដើម្បីកាត់បន្ថយសម្ភារៈសំណល់ និងបង្កើនអត្រាប្រើប្រាស់សម្ភារៈ។
  • កែសម្រួលភាពស្មុគស្មាញនៃព័ត៌មានលម្អិត និងស្នាដៃក្បាច់រចនាដោយប្រើ Mastercam Art ។
  • បំលែងស្នាដៃសិល្បៈ 2D ទៅជា 3D ដែលអាចច្នៃបានយ៉ាងឆាប់រហ័ស និងងាយស្រួល។

ដំណោះស្រាយ Mastercam សម្រាប់ការច្នៃឈើដោយម៉ាស៊ីន CNC

កម្មវិធីដ៏ល្អសម្រាប់ការផលិត និងការច្នៃឈើ គឺគ្រាន់តែជាធាតុផ្សំមួយសម្រាប់ភាពជោគជ័យប៉ុណ្ណោះ។ និយាយរួម សហគមន៍សកលរបស់យើងខ្ញុំរួមមានអ្នកប្រើប្រាស់ Mastercam; អ្នកជំនាញ; អ្នកអប់រំ និងអ្នកចូលចិត្តបង្កើតជាប្រភពចំណេះដឹងដ៏មានតម្លៃ និងការផ្លាស់ថ្មីដ៍មានតម្លៃ។ ហើយភ្នាក់ងារចែកចាយនាំមកនូវបទពិសោធន៍ជាក់ស្ដែងក្នុងវិស័យផ្សេងៗ និងទីផ្សារក្នុងស្រុក ជួយធានាថាអ្នកតែងតែទទួលបានការគាំទ្រចាំបាច់ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការវិនិយោគ CAD/CAM របស់អ្នក។

អ្នកផលិតទាមទារឱ្យមានភាពបត់បែន ល្បឿនលឿន និងឧបករណ៍កម្មវិធីពិសេស ដើម្បីដំណើរការ និងច្នៃឈើដោយម៉ាស៊ីន CNC។ ចាប់ពីហាងផលិតគ្រឿងសង្ហារឹម និងហាងជួសជុល រហូតដល់ផលិតករផ្គត់ផ្គង់ តែងតែស្វែងរកកម្មវិធី CAD / CAM ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការច្នៃឈើ។ Mastercam ផ្តល់ឧបករណ៍រចនា និងផ្លូវឧបករណ៍ដ៏មានប្រសិទ្ធិភាពសម្រាប់ក្រុមហ៊ុនទូទាំងពិភពលោក ចាប់ពីក្រុមហ៊ុនតុបតែងផ្ទះថ្នាក់ខ្ពស់ រហូតដល់ហាងទើបបង្កើតថ្មី និងអ្នកដែលចូលចិត្តការច្នៃឈើ។

ដំណោះស្រាយច្នៃប្រឌិតសម្រាប់ការច្នៃឈើរបស់យើងខ្ញុំ ជួយបង្កើនផលិតភាពអតិបរមា ដោយមិនប៉ះពាល់ដល់គុណភាពទេ។ ទោះបីជាការច្នៃរដុប ឬបញ្ចប់ក៏ដោយ Mastercam ផ្តល់ឧបករណ៍ដែលចាំបាច់ ដើម្បីសម្រួលនិងធ្វើស្វ័យប្រវត្តិកម្មការងារការច្នៃឈើរបស់អ្នក។

ក្នុងការច្នៃឈើ មិនមែនគ្រាន់តែជាការច្នៃដោយប្រើម៉ាស៊ីនរ៉ោតទ័រ ឬម៉ាស៊ីនក្រឡឹងប៉ុណ្ណោះទេ។ ដំណោះស្រាយរបស់យើងខ្ញុំត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការជាក់លាក់របស់ហាងណាមួយក៏ដោយ ចាប់ពីការរចនារហូតដល់ម៉ាស៊ីនរ៉ោតទ័រ ម៉ាស៊ីនក្រឡឹង ការច្នៃពហុភារកិច្ច និងច្រើនទៀត។ ត្រួតពិនិត្យមើលផលិតផលទាំងអស់នៃកម្មវិធី Mastercam ដើម្បីស្វែងរកដំណោះស្រាយសមរម្យសម្រាប់បញ្ហាក្នុងការផលិតរបស់អ្នក។ ប្រសិនបើរោងចក្ររបស់អ្នកកំពុងមានតម្រូវការ យើងខ្ញុំអាចជួយគាំទ្របាន។

wood small image

Mastercam
Viet Nam

ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។

សូមទាក់ទងមកយើងខ្ញុំដើម្បីទិញកម្មសិទ្ធកម្មវិធីពិតប្រាកដ។