education banner

ការអនុវត្ត / វិស័យអប់រំផ្នែកផលិតកម្ម

វិស័យអប់រំផ្នែកផលិតកម្ម

ការអប់រំវិស័យផលិតកម្មគួរតែទទួលបានការចូលដំណើរការនិងការគាំទ្រដល់កម្រិតខ្ពស់បំផុត។

អ្នកអប់រំជ្រើសរើសប្រើប្រាស់ Mastercam ដើម្បីណែនាំនិស្សិតឱ្យស្គាល់អំពីការផលិត ផ្តល់នូវជំនាញ និងបទពិសោធន៍ជាក់ស្តែងដោយប្រើកម្មវិធី CAD / CAM ដែលបានអ្នកដឹកនាំក្នុងវិស័យផលិតកម្ម និងរោងចក្រច្នៃជឿជាក់។

Mastercam ត្រូវបានអភិវឌ្ឍឡើងដើម្បីគាំទ្រយ៉ាងពិសេសដល់ការអប់រំផ្នែកផលិតកម្ម។ អាទិភាពរបស់យើងខ្ញុំគឺធានាថា គ្រូបង្រៀនអាចចូលប្រើឧបករណ៍បង្រៀន កម្មវិធី CAD/CAM ដ៏ល្អបំផុត និងទទួលបានការគាំទ្ររួមមាន៖ ឯកសារ វគ្គបណ្តុះបណ្តាល កម្មវិធីសិក្សា និងដំណោះស្រាយជាក់ស្តែង។ ចាប់ពីសាលាអនុវិទ្យាល័យ រហូតដល់សាលាវិទ្យាល័យ; ចាប់ពីសាលាបច្ចេកទេស រហូតដល់សាកលវិទ្យាល័យ។ អ្នកអប់រំជាច្រើនកំពុងស្វែងរកដំណោះស្រាយច្នៃប្រឌិត ដើម្បីបំពេញតម្រូវការថ្នាក់រៀនដែលកំពុងកើនឡើងសម្រាប់ការអប់រំ STEM និងជំនាញផ្នែកផលិតកម្ម៖

  • បង្រៀនសិស្សដោយប្រើកម្មវិធី CAM ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅលើពិភពលោក។
  • Mastercam Educational រួមបញ្ចូលនូវដំណោះស្រាយ CAD / CAM ច្រើនសម្រាប់ថ្នាក់រៀន។
  • ជ្រើសរើសកញ្ចប់ថែទាំដែលសមរម្យនឹងថវិកា ជួយឱ្យសាលារៀននានាតែងតែបានអាប់ដេតជានិច្ចនូវបច្ចេកវិទ្យាថ្មីបំផុត។
  • បានរៀបចំរួចរាល់នូវប្រភពឯកសារជាច្រើន។
  • Mastercam ផ្តល់ឧបត្ថម្ភដល់ការប្រឡង និងរៀបចំកម្មវិធីផ្សេងៗមួយចំនួន ដើម្បីជួយសិស្សានុសិស្សឱ្យទទួលបានជំនាញ STEM សម្រាប់មុខរបរផលិតកម្ម។

ដំណោះស្រាយ Mastercam សម្រាប់វិស័យអប់រំផលិតកម្ម

កម្មវិធី CAM សម្រាប់វិស័យអប់រំផលិតកម្ម គឺគ្រាន់តែជាសមាសធាតុមួយសម្រាប់ភាពជោគជ័យ។ និយាយរួមមក សហគមន៍សកលរបស់យើងខ្ញុំរួមមានអ្នកប្រើប្រាស់ Mastercam; អ្នកជំនាញ; អ្នកអប់រំ និងអ្នកចូលចិត្តបង្កើតជាប្រភពចំណេះដឹង និងការផ្លាស់ថ្មីដ៍មានតម្លៃ។ ហើយភ្នាក់ងារចែកចាយជាច្រើននាំមកនូវបទពិសោធន៍ជាក់ស្ដែងក្នុងវិស័យផ្សេងៗ និងទីផ្សារក្នុងស្រុក ជួយធានាថាអ្នកតែងតែទទួលបានការគាំទ្រចាំបាច់ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការវិនិយោគ CAD/CAM របស់អ្នក។

ចំនួនកន្លែងជ្រើសរើសការងារក្នុងវិស័យផលិតកម្ម កាន់តែច្រើនជាងចំនួនបេក្ខជនដែលមានគុណវុឌ្ឍិវិជ្ជាជីវៈ និនិងសិស្សដែលមានសមត្ថភាព។ ច្រើនជាងនេះទៀត វិស័យអប់រំផ្នែកផលិតកម្មមានតួនាទីសំខាន់ចំពោះភាពជោគជ័យរបស់សេដ្ឋកិច្ចក្នុងតំបន់ និងលើពិភពលោក។ ជាមួយនឹងចំនួន License ដែលបានដំឡើងនៅក្នុងឧស្សាហកម្ម និងការអប់រំជាងកម្មវិធី CAM ផ្សេងទៀត។ Mastercam គឺជាជម្រើសល្អបំផុតសម្រាប់សាលារៀន ដែលស្វែងរកការគាំទ្រ និងដំណោះស្រាយជាក់ស្តែង ដើម្បីជួយសិស្សានុសិស្សបង្រួមគម្លាតជំនាញ និងចាប់ផ្តើមអាជីពដែលមានតម្លៃក្នុងការផលិត។

ទោះបីសាលារៀនរបស់អ្នកកំពុងផ្តោតលើ STEM; ការអប់រំវិជ្ជាជីវៈ និងបច្ចេកវិទ្យា; CNC; បច្ចេកវិទ្យាផលិតកម្មឌីជីថល; ការកែច្នៃឈើ និងសម្ភារៈសមាសភាគ; បច្ចេកវិទ្យាគ្រឿងម៉ាស៊ីន ឬមុខវិជ្ជាផ្សេងទៀតក៍ដោយ។ កម្មវិធី និងវគ្គសិក្សារបស់ Mastercam អាចជួយអ្នកពង្រឹងភាពជោគជ័យរបស់កម្មវិធីទាំងនេះកាន់តែប្រសើរឡើង។ ដំណោះស្រាយរបស់យើងខ្ញុំបានបញ្ចូលបច្ចេកវិទ្យាថ្មីបំផុត ដែលត្រូវបានអភិវឌ្ឍដោយអ្នកផលិតឧបករណ៍ កម្មវិធី និងគ្រឿងម៉ាស៊ីនទូទាំងពិភពលោក។

Mastercam
Viet Nam

ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។

សូមទាក់ទងមកយើងខ្ញុំដើម្បីទិញកម្មសិទ្ធកម្មវិធីពិតប្រាកដ។