
ដំណោះស្រាយ / ProDrill

ProDrill
បង្កើនល្បឿនដំណើរការបង្កើតរន្ធសម្រាប់ផ្នែកដែលមានរន្ធច្រើន និងអង្កត់ផ្ចិតច្រើន។ Mastercam ProDrill គឺជាកម្មវិធីបន្ថែមលើការខួងដោយផ្អែកលើលក្ខណៈពិសេសនិងអាចកែសម្រួលតាមតម្រូវការខ្ពស់ក្នុង Mastercam។ ពីដំណើរការខួងដោយស្វ័យប្រវត្តិ ឬកែសម្រួលលើគំរូ ឬផ្ទៃរឹងពីប្រភព CAD ណាមួយ គឺអ្នកអាចកែសម្រួលប្រតិបត្តិការខួងដដែលៗសមស្របទៅតាមរចនាប័ទ្មការច្នៃរបស់អ្នក។ ProDrill ក៏អនុញ្ញាតឱ្យកែសម្រួលដំណើរការខួងនៃអង្កត់ផ្ចិតជាច្រើន ពីរូបរាងដែលបានប្រើប្រាស់សម្រាប់ការច្នៃ។
- បង្កើនប្រសិទ្ធភាពការបង្វិលផ្ទៃដាក់កាំបិត ដើម្បីកាត់បន្ថយចលនាដែលមិនចាំបាច់។
- បង្កើតផ្លូវឧបករណ៍សម្រាប់ការខួងគ្រប់ដំណាក់កាល ឬលើមូលដ្ឋានជ្រើសរើស។
- ការការពារកំហុសក្នុងការច្នៃដែលអាចបង្កការខូចខាត និងបណ្តាលឱ្យផ្អាកការផលិត។
- មានស្រាប់នៅលើកញ្ចប់ Mastercam Mill, Mill 3D, Router និង Router 3D។
ជាមួយ Mastercam ProDrill អ្នកនឹងអាចគ្រប់គ្រងការងារខួងដែលស្មុគស្មាញ និងមានបរិមាណច្រើនរបស់អ្នកបានយ៉ាងងាយស្រួល។
ការអនុវត្ត
ProDrill ស្វ័យប្រវត្តិកម្មដំណើរការខួងដែលស្មុគស្មាញ និងមានបរិមាណច្រើន ដែលធ្វើឱ្យវាក្លាយជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ក្រុមហ៊ុនផលិតពុម្ពគំរូ ក្រុមហ៊ុនអាកាសវេហាស៍ និងរោងចក្រឯកជន។ កម្មវិធីនេះជួយណែនាំអ្នកក្នុងការកំណត់ប្រភេទខួង ប្រើយុទ្ធសាស្ត្រខួង និងគ្រប់គ្រងសកម្មភាពបានយ៉ាងឆាប់រហ័ស និងងាយស្រួល។
ពុម្ពគំរូ
ការផលិត Manifold
រោងចក្រឯកជន
អាកាសវេហាស៍
ស្ថាប័នអប់រំ
លក្ខណៈពិសេស និងអត្ថប្រយោជន៍នៃ Mastercam ProDrill
បង្កើតគំនូសតាងនិយាមកាខួង
បង្កើតយុទ្ធសាស្រ្តយ៉ាងរហ័ស និងងាយស្រួលសម្រាប់រន្ធស្មុគ្រស្មាញ ន្ទាប់មកបង្កើតលក្ខណៈពិសេសដែលពាក់ព័ន្ធទាំងអស់ ត្រឹមតែចុចកណ្ដុរមួយប៉ុណ្ណោះ។ ProDrill នឹងបង្កើតយុទ្ធសាស្រ្តកាត់សម្រាប់ចំនួនដំណាក់កាលគ្មានដែនកំណត់។

ងាយស្រួលប្រើប្រាស់
មិនថាអ្នកកំពុងកែច្នៃផ្នែករឹង 2D ឬផ្នែកស្មុគ្រស្មាញ 5 អ័ក្សនោះទេ ProDrill ណែនាំអ្នកតាមរយៈការកំណត់ទម្រង់ខួង អនុវត្តយុទ្ធសាស្ត្រខួង និងគ្រប់គ្រងពួកវាតាមវិធីដែលងាយស្រួលគ្រប់គ្រងដោយអ្នកប្រើប្រាស់។

គ្រប់វិស័យ
លក្ខណៈពិសេសនៃការខួងរួមមាន ការខួងធម្មតា; រន្ធ Stepped Hole; Reaming; Chamfering; Tapping; Thread Milling; Circular Pocket Milling និងប្រភេទខួងដែលអាចកែសម្រួលតាមតម្រូវការ។
CAM ខ្លាំងពូកែ
អាចបើក File CAD ក្នុង Mastercam ស្ទើរតែទាំងអស់ ដើម្បីចូលដំណើរការគំរូ និងរៀបចំឧបករណ៍សម្រាប់អ្នកសរសេរកូដ អាចលាក់/បង្ហាញរាល់ផ្នែកយ៉ាងឆាប់រហ័ស។
ការគាំទ្រដោយភ្នាក់ងារចែកចាយ
ភ្នាក់ងារចែកចាយ Mastercam របស់យើងខ្ញុំមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអនុវត្តន៍ជាក់ស្តែងតាមតំបន់ គោលដៅផលិតកម្ម និងតម្រូវការភាសាផ្សេងៗទៀតលើទូទាំងពិភពលោក ដើម្បីធានាថាជាអ្នកប្រើប្រាស់ Mastercam, អ្នកតែងតែទទួលបានការគាំទ្រចាំបាច់ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការវិនិយោគ CAD/CAM របស់អ្នក។
Mastercam
Viet Nam
ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។
សូមទាក់ទងមកយើងខ្ញុំដើម្បីទិញកម្មសិទ្ធកម្មវិធីពិតប្រាកដ។
