

ការអនុវត្ត / ឧស្សាហកម្មផលិតថាមពល
ឧស្សាហកម្មផលិតថាមពល
អ្នកផលិតនៅក្នុងឧស្សាហកម្មថាមពលទាមទារកម្រិតប្រាកដប្រជា ភាពបត់បែន និងការច្នៃប្រឌិតថ្មី។
តើមានជម្រើសណាដែលមានប្រសិទ្ធភាពល្អជាងនេះ ក្រៅពីការប្រើប្រាស់កម្មវិធី CNC ឧស្សាហកម្មថាមពលទំនើបបំផុតពីប្រព័ន្ធ CAM លេខមួយនៅលើពិភពលោក? ចាប់ពីក្រុមហ៊ុនថាមពលធំៗដែលមានក្នុងបញ្ជី Fortune 500 រហូតដល់ក្រុមហ៊ុនថ្មីៗនៅក្នុងវិស័យថាមពលចង្វាក់ឡើងវិញ; ចាប់ពីអ្នកផ្គត់ផ្គង់រហូតដល់អ្នកផលិតម៉ាស៊ីនខ្យល់ និងខួងប្រេង។ អ្នកផលិតទាំងអស់តែងតែជឿទុកចិត្តថា Mastercam នឹងបំពេញតម្រូវការអំពីផលិតភាព និងកម្រិតប្រាកដប្រជាក្នុងគ្រប់វិស័យនៃឧស្សាហកម្មថាមពល។
នៅក្នុងឧស្សាហកម្មផលិតថាមពល ភាពជោគជ័យអាស្រ័យទៅលើល្បឿនលឿន និងគុណភាពក្នុងការផលិតគ្រឿងផ្គុំ និងគ្រឿងបន្លាស់។ Mastercam ផ្គត់ផ្គង់នូវកម្មវិធី CAD / CAM ដើម្បីបំពេញតម្រូវការដ៏តឹងរ៉ឹងនៃការផលិតថាមពល និងការផលិតថាមពលអគ្គិសនី រួមមាន៖
- ឧបករណ៍ CAM ថ្មីបំផុតសម្រាប់ដោះស្រាយបញ្ហាច្នៃស្មុគស្មាញ។
- ផ្លូវឧបករណ៍ដែលមានប្រសិទ្ធភាព ស័ក្ដិសមជាមួយផ្នែកដំនិងស្មិត។
- សម្រួលការកាត់ ការតម្រឹម និងការខួង 5 អ័ក្សយ៉ាងមានប្រសិទ្ធភាព។
- បច្ចេកវិទ្យា Dynamic Motion ជួយបង្កើនអាយុកាលរបស់ឧបករណ៍ និងកាត់បន្ថយពេលវេលាកាត់។
- ផ្លូវឧបករណ៍ឆ្លាតវៃដែលមានគោលដៅច្បាស់លាស់ និងមានប្រសិទ្ធភាពជាមួយតំបន់មិនទាន់បានកាត់។
កម្មវិធី Mastercam សម្រាប់ដំណោះស្រាយក្នុងវិស័យផលិតថាមពល
កម្មវិធីដ៏ល្អសម្រាប់ឧស្សាហកម្មធុនធ្ងន់គឺគ្រាន់តែជាធាតុផ្សំមួយសម្រាប់ភាពជោគជ័យប៉ុណ្ណោះ។ និយាយរួម សហគមន៍សកលរបស់យើងខ្ញុំរួមមានអ្នកប្រើប្រាស់ Mastercam; អ្នកជំនាញ; អ្នកអប់រំ និងអ្នកចូលចិត្តបង្កើតជាប្រភពចំណេះដឹងដ៏មានតម្លៃ និងការផ្លាស់ថ្មីដ៍មានតម្លៃ។ ហើយភ្នាក់ងារចែកចាយនាំមកនូវបទពិសោធន៍ជាក់ស្ដែងក្នុងវិស័យផ្សេងៗ និងទីផ្សារក្នុងស្រុក ជួយធានាថាអ្នកតែងតែទទួលបានការគាំទ្រចាំបាច់ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការវិនិយោគ CAD/CAM របស់អ្នក។
យើងខ្ញុំបានអភិវឌ្ឍបណ្តាញដៃគូ CAM ធំបំផុតនៅលើពិភពលោក ដើម្បីផ្តល់នូវជម្រើសជាច្រើនដល់អ្នកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ ដើម្បីដោះស្រាយបញ្ហាក្នុងការផលិត។ ដំណោះស្រាយកម្មវិធី CAD / CAM របស់យើងខ្ញុំប្រើប្រាស់បច្ចេកវិទ្យាទំនើបៗបំផុត ដែលបានអភិវឌ្ឍដោយអ្នកផលិតឧបករណ៍ កម្មវិធី និងគ្រឿងម៉ាស៊ីនឧស្សាហកម្មលើទូទាំងពិភពលោក។ Mastercam ផ្គត់ផ្គង់ឧបករណ៍រចនា និងផ្លូវឧបករណ៍ដ៏មានអានុភាពសម្រាប់ក្រុមហ៊ុនទូទាំងពិភពលោក ចាប់ពីអ្នកផលិតគ្រឿងបន្លាស់ និងឧបករណ៍មានក្នុងបញ្ជី Fortune 500 រហូតដល់ហាងទើបបង្កើតថ្មី។
ដំណោះស្រាយច្នៃប្រឌិតសម្រាប់វិស័យឧស្សាហកម្មធុនធ្ងន់របស់យើងខ្ញុំ ជួយបង្កើនផលិតភាពអតិបរមា ដោយមិនប៉ះពាល់ដល់គុណភាពឡើយ។ ទោះបីជាច្នៃដើម ឬច្នៃបញ្ចប់ កម្មវិធី Mastercam ផ្គត់ផ្គង់ឧបករណ៍ដែលចាំបាច់ ដើម្បីសម្រួល និងស្វ័យប្រវត្តិកម្មខ្សែសង្វាក់ផលិតកម្មរបស់អ្នក។
នៅក្នុងឧស្សាហកម្មថាមពល អ្នកផលិតមានតម្រូវការច្នៃជាច្រើន ហើយយើងខ្ញុំផ្គត់ផ្គង់ឧបករណ៍ជាច្រើនទៀត ដើម្បីបំពេញតាមតម្រូវការត្រឹមត្រូវក្នុងរោងចក្ររបស់អ្នក ចាប់ពីការរចនារហូតដល់ម៉ាស៊ីនក្រឡឹង ម៉ាស៊ីនពហុអ័ក្ស ម៉ាស៊ីនកាត់ខ្សែ EDM និងផ្សេងៗទៀត។ ការត្រួតពិនិត្យផលិតផលទាំងអស់របស់កម្មវិធី Mastercam ដើម្បីស្វែងរកដំណោះស្រាយសមស្របនឹងបញ្ហាដែលប្រឈមក្នុងការផលិត។ ប្រសិនបើរោងចក្ររបស់អ្នកកំពុងត្រូវការ យើងខ្ញុំអាចជួយគាំទ្របាន។
Mastercam
Viet Nam
ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។
សូមទំនាក់ទំនងមកយើងខ្ញុំ ដើម្បីទិញកម្មសិទ្ធិបញ្ញាផ្លូវការនៃកម្មវិធី។
