
ដំណោះស្រាយ / ដំណោះស្រាយច្នៃដោយម៉ាស៊ីនក្រឡឹង Swiss

ដំណោះស្រាយច្នៃដោយម៉ាស៊ីនក្រឡឹង Swiss
អ្នកមិនចាំបាច់មានកម្មវិធីដោយឡែកសម្រាប់ម៉ាស៊ីន CNC Swiss ទៀតឡើយ — អ្វីដែលអ្នកសរសេរកូដ និងជាងច្នៃមានការវាយតម្លៃខ្ពស់។ Mastercam Swiss ផ្តល់នូវភាពងាយស្រួល និងភាពត្រឹមត្រូវសម្រាប់ម៉ាស៊ីនប្រភេទ “Gang-style” និងម៉ាស៊ីនខ្លះៗប្រភេទ “Gang-turret” និងម៉ាស៊ីនអ័ក្ស B។
ដំណោះស្រាយ Swiss របស់យើងខ្ញុំ បញ្ជូលរួមជាមួយ Mastercam Mill និង Mastercam Lathe បន្ថែមជាមួយសំណុំ Post ដែលបានបង្កើតឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់សំណុំឧបករណ៍ដែលអាចទុកចិត្តបាន ដើម្បីសរសេរកូដសម្រាប់ម៉ាស៊ីន Swiss របស់អ្នក — ដោយមានភាពត្រឹមត្រូវតាមរបៀបដែលអ្នកត្រូវការ។
- បច្ចេកវិទ្យានេះ ផ្តល់ G-code ដ៏ត្រឹមត្រូវ និងភាពបត់បែន ដើម្បីស្តង់ដារកម្មរោងចក្ររបស់អ្នក ដោយប្រើតែកម្មវិធីតែមួយគត់សម្រាប់សរសេរកូដលើម៉ាស៊ីន Swiss ច្រើនប្រភេទ។
- ផ្តល់នូវយុទ្ធសាស្ត្រ POCO (Pick-Off Cut-Off) កម្រិតខ្ពស់។
- រួមទាំងការមើលកម្មវិធី NC ច្រើនខ្សែ។
- អាចប្តូរប្រព័ន្ធ Post របស់ម៉ាស៊ីន Swiss ដើម្បីអនុញ្ញាតឱ្យសរសេរកូដ G-code បានត្រឹមត្រូវ និងច្បាស់លាស់ជាង។
- CAD-CAM បានបញ្ចូលគ្នា ដែលផ្តល់នូវសំណុំឧបករណ៍ដ៏មានអានុភាពសម្រាប់បង្កើត និងប្រតិបត្តិទិន្នន័យជាច្រើនប្រភេទ ដូចជា៖ Wireframe, Surfaces, STL និង Solid។
ការសរសេរកូដក្នុងផលិតផលម៉ាស៊ីនក្រឡឹង ធ្វើឱ្យងាយស្រួលក្នុងការច្នៃដើម បង្កើតរន្ធ កាត់ដាច់ ខូងរន្ធ និងតារ៉ូ។ អ្នកក៏អាចអនុវត្តប្រតិបត្តិការកិនជាមួយផ្លូវឧបករណ៍ដែលបានបញ្ជាក់របស់ Mastercam ដូចជា Contour, Drill, Dynamic Motion, OptiRough, Pocket និង Project ដើម្បីបង្កើនផលិតភាព។ Mastercam Lathe ក៏ផ្តល់ឧបករណ៍សម្រាប់សរសេរកូដអ័ក្ស C ជាមួយនឹងជម្រើសដែលបានពង្រីកយ៉ាងខ្លាំងនៅពេលរួមបញ្ចូលគ្នាជាមួយ Mastercam Mill ដូចជា Face contour and drilling, Cross contour and drilling។
បានអ្នកប្រើប្រាស់ Mastercam ច្រើនជាងកម្មវិធី CAM ផ្សេងទៀត។ ចាប់ពីគំរូ CAD រហូតដល់ផលិតផលបានច្នៃចុងក្រោយ ហើយ Mastercam ត្រូវបានរចនាដូចជាដំណោះស្រាយពេញលេញ និងមានប្រសិទ្ធភាពសម្រាប់ការផលិត។
- ងាយស្រួលបន្ថែមជម្រើសម៉ាស៊ីន និងលេខកូដ ដើម្បីប្រកាសលទ្ធផល។
- ប្រើប្រាស់ចំណេះដឹងរបស់ Mastercam Mill ឬ Mastercam Lathe ដើម្បីផលិតកម្មវិធី Swiss បានយ៉ាងឆាប់រហ័ស។
- រក្សាភាពស្មើគ្នានៃកម្មវិធីសរសេរនៅទូទាំងរោងចក្ររបស់អ្នក។
- ផ្លូវឧបករណ៍ឆ្លាតវៃ អាចស្គាល់នូវសម្ភារៈបាន។
- ការច្នៃផ្ទៃ Surface និងវត្ថុរឹង Solid 3D មានឥទ្ធិពលខ្លាំង។
- បណ្ណាល័យឧបករណ៍ពេញលេញ និងជួយគាំទ្របង្កើតប្រភេទឧបករណ៍ពិសេស។
- ផ្លាស់ប្តូរបាននូវប្លង់លម្អិតដែលបានសរសេរកូដទៅប្រភេទម៉ាស៊ីន និងម៉ូដែលម៉ាស៊ីនផ្សេងទៀត។
លក្ខណៈពិសេស

ប្រសិទ្ធភាព
អ្នកបានផ្តល់នូវប៉ារ៉ាម៉ែត្រប្តូរតាមបំណងដោយផ្ទាល់ក្នុង Mastercam។ ប៉ារ៉ាម៉ែត្របានបង្កើតម៉ាស៊ីនជាក់លាក់ រាល់ជម្រើសម៉ាស៊ីនដែលប្តូរតាមបំណងអាចពង្រីក និងជម្រើសដោយសារអ្នកប្រើកំណត់បាន។
Live Tooling
ការច្នៃនូវគ្រឿងបង្គុំដ៏ស្មុគ្រស្មាញ ជាមួយការរួមបញ្ចូលគ្នាដ៏ខ្លាំងពូកែនៃអ័ក្ស C និង អ័ក្ស Y ។

មើលកម្មវិធីពហុខ្សែដែលមានកូដសមកាលកម្ម
Mastercam Swiss ផ្តល់នូវវិធីសាស្រ្តសាមញ្ញ និងមានប្រសិទ្ធភាព ដើម្បីទទួលបាន G-code ដែលមានសុវត្ថិភាព និងបានពិនិត្យរួចស្រេច។
ឧបករណ៍ CAD ខ្លាំងពូកែ
អាចបើក File CAD ក្នុង Mastercam ស្ទើរតែទាំងអស់ ដើម្បីចូលដំណើរការគំរូ និងរៀបចំឧបករណ៍សម្រាប់អ្នកសរសេរកូដ អាចលាក់/បង្ហាញរាល់ផ្នែកយ៉ាងឆាប់រហ័ស។
គាំទ្រដោយភ្នាក់ងារចែកចាយ
ភ្នាក់ងារចែកចាយ Mastercam របស់យើងខ្ញុំមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអនុវត្តន៍ជាក់ស្តែងតាមតំបន់ គោលដៅផលិតកម្ម និងតម្រូវការភាសាផ្សេងៗទៀតលើទូទាំងពិភពលោក ដើម្បីធានាថាជាអ្នកប្រើប្រាស់ Mastercam, អ្នកតែងតែទទួលបានការគាំទ្រចាំបាច់ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការវិនិយោគ CAD/CAM របស់អ្នក។
បច្ចេកវិទ្យា Dynamic Motion
អូសបន្លាយអាយុកាលឧបករណ៍កាត់ជាមួយនឹងយុទ្ធសាស្ត្រកាត់ផ្តាច់មុខ ជួយបង្កើនល្បឿនដកយកសម្ភារៈជាអតិបរមា និងកាត់បន្ថយរយៈពេលវដ្ដ។
តម្រូវការរូបសណ្ឋានកុំព្យូទ័រ
សូមមើលតារាងខាងក្រោម ដើម្បីដឹងអំពីរូបសណ្ឋានប្រព័ន្ធអប្បបរមា និងរូបសណ្ឋានដែលបានផ្ដល់អនុសាសន៍សម្រាប់ Mastercam។ អនុសាសន៍ទាំងនេះផ្អែកលើប្រព័ន្ធដែលក្រុមហ៊ុន CNC Software កំពុងប្រើសម្រាប់គោលបំណងតេស្ត និងវាយតម្លៃ។ អនុសាសន៍របស់យើងខ្ញុំ គឺត្រូវប្រើថាមពលច្រើន (ឧបករណ៍ដំណើរការទិន្នន័យ, Display Card និង Memory) សម្រាប់ប្រព័ន្ធរបស់អ្នកមានសមត្ថភាពខ្ពស់បំផុត។
Minimum | Recommended | |
---|---|---|
OS |
Windows 10 or Windows 11 64-bit Professional
|
Windows 10 (version 20H2 or later) 64-bit Professional
|
Processor |
Intel® or AMD 64-bit processor, 2.4 GHz or faster
|
Intel i7 or Xeon® E3, Kaby Lake or later, 3.2GHz or faster
|
Memory |
8 GB
|
32 GB
|
Video |
OpenGL 3.2 and OpenCL 1.2 support with 1 GB memory. No onboard graphics.
|
NVIDIA Quadro® or AMD FirePro™ / Radeon Pro card with 4 GB (or higher) dedicated memory.
|
Monitor |
1920 * 1080 resolution
|
1920 * 1080 resolution, dual monitors
|
Storage |
Solid State Drive (SSD) with at least 20 GB free and a USB 2.0 reader (for installation media)
|
NVMe Drive with at least 20GB free
|
3D Mouse |
3Dconnexion 3D mouse
|
ការតភ្ជាប់អ៊ីនធឺណិត និងអ៊ីមែល សម្រាប់ការដំឡើង ការជំនួយ និងការអាប់ដេត។
Mastercam
Viet Nam
ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។
សូមទាក់ទងមកយើងខ្ញុំដើម្បីទិញកម្មសិទ្ធកម្មវិធីពិតប្រាកដ។
