ដំណោះស្រាយ / Art

hero image

Art

Mastercam នាំមកនូវកម្លាំងពូកែ និងបទពិសោធន៍ក្នុងការរចនា និងកាត់រូបនីមិត្តសិល្បៈជាមួយ Mastercam Art។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកធ្វើឱ្យគំនូរព្រាង 2D, Clip Art, រូបភាព និងឯកសារ CAD របស់អ្នកឱ្យក្លាយជារូបមានជីវិត ដោយបង្កើតវាលើអេក្រង់ និងកាត់វាដោយប្រើផ្លូវឧបករណ៍ឯកទេសយ៉ាងងាយស្រួល។ ការបង្កើតស្នាដៃសិល្បៈ 2D មូលដ្ឋាន ដល់សិល្បៈចម្លាក់ 3D ដែលស្មុគស្មាញយ៉ាងរហ័ស និងងាយស្រួលជាមួយ Mastercam Art។ វាជាឧបករណ៍ដ៏ល្អបំផុតដើម្បីបន្ថែមភាពប្រណីតដូចជាចម្លាក់ទៅលើស្នាដៃរបស់អ្នក។

  • ធ្វើការជាមួយឯកសារដូចជា JPG, TIFF និងរូបភាពផ្អែកលើ Raster — ហើយបង្កើតបែបផែន 3D ដោយផ្អែកលើតម្រូវការរបស់អ្នក។
  • បង្កើតទម្រង់ចម្លាក់ 3D ពីស្នាដៃសិល្បៈ 2D។
  • បង្កើតផ្ទៃស្មុគស្មាញបានយ៉ាងងាយស្រួល។
  • បន្ថែម ដក កាត់ និងលាយទម្រង់ជាច្រើន។

បង្កើតការរចនារូបចម្លាក់ដ៏អស្ចារ្យរបស់អ្នកជាមួយ Mastercam Art។

ការអនុវត្ត

ដំណើរការសាមញ្ញនាំអ្នកពីស្នាដៃសិល្បៈធម្មតា ទៅកាន់ផ្នែកដែលឆ្លាក់យ៉ាងស្រស់ស្អាត ដែលបង្ហាញលើម៉ាស៊ីនដោយមានរូបរាងត្រឹមត្រូវតាមដែលអ្នកចង់បាន — ហើយអ្នកមិនចាំបាច់ជាជាងឯកទេសផ្នែកបង្កើតគំរូផ្ទៃដើម្បីទទួលបានលទ្ធផលល្អនោះទេ។ Art មានឧបករណ៍ឆ្លាតវៃងាយស្រួលប្រើ និងមុខងារកែសម្រួលភ្លាមៗ ដែលអាចនាំអ្នកពីសិល្បៈទៅផ្នែកក្នុងកម្មវិធីទ្រង់ទ្រាយតែមួយ។ វាមានប្រយោជន៍ពិសេសសម្រាប់ការរចនាតាមបំណង និងផ្នែកដែលមានលម្អណ៍ស្មុគស្មាញ ដើម្បីទទួលបានលទ្ធផលច្នៃដ៏ស្រស់ស្អាត។

icon-woodartCreated with Sketch.

ការច្នៃឈើ

icon-customartCreated with Sketch.

ប្តូរតាមបំណង

icon-craftartCreated with Sketch.

អាជីពសិប្បកម្ម

icon_CADartCreated with Sketch.

គំរូ CAD

icon-signartCreated with Sketch.

ផ្ទាំងប៉ាណូ/និមិត្តសញ្ញា

icon_educationartCreated with Sketch.

ស្ថាប័នអប់រំ

លក្ខណៈពិសេស និងអត្ថប្រយោជន៍នៃ Mastercam Art

Flexibility

ប្រសិទ្ធភាព

បន្ថែមគ្រោង ផ្ទៃដែលមានក្បាច់រចនា ឬរុំស្នាដៃសិល្បៈនៅលើស៊ីឡាំង ហើយតាមដានគំរូរបស់អ្នកជាជំហានៗ នៅពេលអ្នកកែប្រែលទ្ធផលដែលបានកំណត់ជាមុន។.

Ease of Use

ងាយស្រួលប្រើប្រាស់

រៀបចំ File ឯកសារសិល្បៈរបស់អ្នកសម្រាប់ការផលិតដោយប្រើចំណុចប្រទាក់នៃកម្មវិធី CAM ដែលបានប្រើប្រាស់យ៉ាងទូលំទូលាយនៅលើពិភពលោក។

Verification

ការផ្ទៀងផ្ទាត់/ការក្លែងធ្វើ

មើលសម្រង់នៃដំណើរការកាត់ មុនពេលអ្នកដាក់ចូលទៅម៉ាស៊ីន។ ងាយស្រួល - បង្កើត G-code សម្រាប់ម៉ាស៊ីនរបស់អ្នកដោយប្រើបណ្ណាល័យ Post ដែលមានការពង្រឹងពី Mastercam។

ការគាំទ្រដោយភ្នាក់ងារចែកចាយ

ភ្នាក់ងារចែកចាយ Mastercam របស់យើងខ្ញុំមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអនុវត្តន៍ជាក់ស្តែងតាមតំបន់ គោលដៅផលិតកម្ម និងតម្រូវការភាសាផ្សេងៗទៀតលើទូទាំងពិភពលោក ដើម្បីធានាថាជាអ្នកប្រើប្រាស់ Mastercam, អ្នកតែងតែទទួលបានការគាំទ្រចាំបាច់ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការវិនិយោគ CAD/CAM របស់អ្នក។

Mastercam
Viet Nam

ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។

សូមទាក់ទងមកយើងខ្ញុំដើម្បីទិញកម្មសិទ្ធកម្មវិធីពិតប្រាកដ។