tool die banner

Industry Showcase / កម្មវិធីផលិតឧបករណ៍ និងពុម្ពគំរូ

កម្មវិធីផលិតឧបករណ៍ និងពុម្ពគំរូ

អ្នកផលិតឧបករណ៍ និងពុម្ពគំរូ ទាមទារមានពេលវេលាផលិតខ្លីជាង និងការបញ្ចប់ដែលមានភាពត្រឹមត្រូវ ដើម្បីបង្កើនផលិតភាព និងប្រាក់ចំណេញ។

តើមានជម្រើសណាដែលមានប្រសិទ្ធភាពល្អជាងនេះ ក្រៅពីការប្រើប្រាស់កម្មវិធីផលិតឧបករណ៍ និងពុម្ពគំរូទំនើបបំផុតពីប្រព័ន្ធ CAM លេខមួយលើពិភពលោកទៀតទេ? បានជឿទុកចិត្តលើ Mastercam ក្នុងការផ្តល់នូវកម្រិតប្រាកដប្រជា និងប្រសិទ្ធភាពសម្រាប់ផ្នែកដែលបានបញ្ចប់ជាមួយនឹងអត្រាការកម្ចាត់ចោលសម្ភារៈខ្ពស់ ទោះបីសម្ភារៈនោះមានភាពរឹងបំផុត។

ក្នុងការផលិតឧបករណ៍ និងពុម្ពគំរូ ភាពជោគជ័យអាស្រ័យទៅលើកម្រិតប្រាកដប្រជា ការជឿជាក់ និងល្បឿនលឿន។ Mastercam ផ្គត់ផ្គង់នូវកម្មវិធី CAD / CAM ដើម្បីបំពេញតម្រូវការដ៏តឹងរ៉ឹងនៃឧស្សាហកម្មក្នុងវិស័យនេះ រួមមាន៖

  • មានសមត្ថភាពនាំចូល បង្កើត ឬកាត់គំរូ CAD ស្ទើរតែគ្រប់ប្រភេទទាំងអស់។
  • ឧបករណ៍ CAM ដើម្បីដោះស្រាយបញ្ហាការច្នៃស្មុគស្មាញជាច្រើន។
  • បច្ចេកវិទ្យា Dynamic Motion កែសម្រួលប្រភពផ្ដល់ទន្នន័យ ល្បឿន ចំណុចចូល និងចំណុចបញ្ចប់ ដើម្បីកាត់ឱ្យបានលឿនជាង ហើយកាត់បន្ថយការចុះខ្សោយឧបករណ៍ជាង។
  • ផ្លូវឧបករណ៍មានដំណើរការកម្រិតប្រាកដប្រជា ដើម្បីកាត់នូវផ្នែកដែលមានទំហំតូចបំផុត។
  • សម្រួលការកាត់ ការតម្រឹម និងការខួង 5 អ័ក្សយ៉ាងមានប្រសិទ្ធភាព។
  • បច្ចេកវិទ្យា Accelerated Finishing ជួយកាត់បន្ថយពេលវេលាច្នៃអតិបរមា។
  • ដំណោះស្រាយរបស់ភាគីទីបីដែលអនុកូលជាមួយ Mastercam ដើម្បីតាមដានដំណើរការផលិតល្អជាង។

ដំណោះស្រាយ Mastercam សម្រាប់ការផលិតឧបករណ៍ និងពុម្ពគំរូ

កម្មវិធីដ៏ល្អសម្រាប់ការផលិតឧបករណ៍ និងពុម្ពគំរូ គឺគ្រាន់តែជាធាតុផ្សំមួយសម្រាប់ភាពជោគជ័យប៉ុណ្ណោះ។ និយាយរួម សហគមន៍សកលរបស់យើងខ្ញុំរួមមានអ្នកប្រើប្រាស់ Mastercam; អ្នកជំនាញ; អ្នកអប់រំ និងអ្នកចូលចិត្តបង្កើតជាប្រភពចំណេះដឹងដ៏មានតម្លៃ និងការផ្លាស់ថ្មីដ៍មានតម្លៃ។ ហើយភ្នាក់ងារចែកចាយនាំមកនូវបទពិសោធន៍ជាក់ស្ដែងក្នុងវិស័យផ្សេងៗ និងទីផ្សារក្នុងស្រុក ជួយធានាថាអ្នកតែងតែទទួលបានការគាំទ្រចាំបាច់ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការវិនិយោគ CAD/CAM របស់អ្នក។

យើងខ្ញុំបានអភិវឌ្ឍបណ្តាញដៃគូ CAM ធំបំផុតនៅលើពិភពលោក ដើម្បីផ្តល់នូវជម្រើសជាច្រើនដល់អ្នកប្រើប្រាស់ក្នុងវិស័យការផលិតឧបករណ៍ និងពុម្ពគំរូ ដើម្បីដោះស្រាយបញ្ហាក្នុងការផលិត។ ដំណោះស្រាយកម្មវិធី CAD / CAM របស់យើងខ្ញុំប្រើប្រាស់បច្ចេកវិទ្យាទំនើបៗបំផុត ដែលបានអភិវឌ្ឍដោយអ្នកផលិតឧបករណ៍ កម្មវិធី និងគ្រឿងម៉ាស៊ីនឧស្សាហកម្មលើទូទាំងពិភពលោក។

សមត្ថភាព 5 អ័ក្ស និងយុទ្ធសាស្ត្រការកម្ចាត់ចោលសម្ភារៈរបស់យើងខ្ញុំ គឺជាស្ដង់ដារឧស្សាហកម្មសម្រាប់ការផលិតឧបករណ៍ និងពុម្ភគំរូ។ ការយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតគ្រប់ជ្រុងជ្រោយ ជាមួយនឹងការបញ្ចប់ផ្ទៃមានគុណភាពខ្ពស់ បានធ្វើឱ្យ Mastercam ក្លាយជាឧបករណ៍ដ៏ល្អឥតខ្ចោះសម្រាប់ផលិតឧបករណ៍គ្រប់ប្រភេទ ចាប់ពីពុម្ពគំរូ ឧបករណ៍រតម្រឹម រហូតដល់ម៉ាស៊ីនឧបករណ៍ ឧបករណ៍កាត់ ឧបករណ៍កាន់ដៃ និង ឧបករណ៍វាស់វែង។

ក្នុងការផលិតឧបករណ៍និងពុម្ពគំរូ ល្បឿនគ្មានអត្ថន័យអ្វីឡើយ ប្រសិនបើគ្មានលទ្ធផលត្រឹមត្រូវ ហើយយើងខ្ញុំផ្គត់ផ្គង់ឧបករណ៍ជាច្រើនទៀត ដើម្បីបំពេញតាមតម្រូវការត្រឹមត្រូវក្នុងរោងចក្ររបស់អ្នក ចាប់ពីការរចនារហូតដល់ការក្រឡឹង ពហុអ័ក្ស ការកាត់ខ្សែ EDM និងផ្សេងៗទៀត។ ការត្រួតពិនិត្យផលិតផលទាំងអស់របស់កម្មវិធី Mastercam ដើម្បីស្វែងរកដំណោះស្រាយសមស្របនឹងបញ្ហាដែលប្រឈមក្នុងការផលិត។ ប្រសិនបើរោងចក្ររបស់អ្នកកំពុងត្រូវការ យើងខ្ញុំអាចជួយគាំទ្របាន។

Mastercam
Viet Nam

ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។

សូមទាក់ទងមកយើងខ្ញុំដើម្បីទិញកម្មសិទ្ធកម្មវិធីពិតប្រាកដ។