

ការអនុវត្ត / ការផលិតផលិតផលប្រើប្រាស់
ការផលិតផលិតផលប្រើប្រាស់
អ្នកផលិតផលិតផលប្រើប្រាស់នានា កំពុងស្វែងរកការរចនាផលិតផល និងផលិតភាពខ្ពស់ជាង ហើយអាចកាត់បន្ថយការចំណាយ និងរក្សាទុកគុណភាពល្អជាង។
ការរចនាផលិតផលប្រើប្រាស់តម្រូវឱ្យឆ្លងកាត់ដំណាក់កាលផលិតច្រើន។ នេះហើយមូលហេតុដែលអ្នកផលិតផលិតផលប្រើប្រាស់ជាច្រើន ងាកទៅប្រើកម្មវិធីផលិតកម្មរបស់ Mastercam។ ចាប់ពីឧបករណ៍រចនាដើម្បីផលិតពេញលេញ រហូតដល់កម្មវិធី 2D ដល់ម៉ាស៊ីនពហុអ័ក្ស ម៉ាស៊ីនក្រឡឹង មាស៊ីន Mill-Turn និងម៉ាស៊ីនកាត់ខ្សែ EDM — ទាំងអស់មិនថាអ្វីដែល Mastercam មិនអាចស្វ័យប្រវត្តិបានឡើយ។
ក្នុងការផលិតលើវិស័យផលិតផលប្រើប្រាស់ ភាពជោគជ័យអាស្រ័យទៅលើកម្រិតប្រាកដប្រជា ការជឿជាក់ និងល្បឿនលឿន។។ Mastercam ផ្ដល់នូវដំណោះស្រាយសម្រាប់កម្មវិធី CAD / CAM ដើម្បីបំពេញតម្រូវការដ៏តឹងរ៉ឹងនៃឧស្សាហកម្មក្នុងវិស័យនេះ រួមមាន៖
- មានសមត្ថភាពនាំចូល បង្កើត ឬកាត់គំរូ CAD ស្ទើរតែគ្រប់ប្រភេទទាំងអស់។
- ឧបករណ៍ CAM ដើម្បីដោះស្រាយបញ្ហាការច្នៃស្មុគស្មាញជាច្រើន។
- បច្ចេកវិទ្យា Dynamic Motion បង្កើនអាយុកាលឧបករណ៍ និងកាត់បន្ថយពេលវេលាកាត់។
- ផ្លូវឧបករណ៍ឆ្លាតវៃដែលមានគោលដៅច្បាស់លាស់ និងមានប្រសិទ្ធភាពជាមួយតំបន់មិនទាន់បានកាត់។
- ចំណុចប្រទាក់ត្រូវបានរៀបចំត្រឹមត្រូវ និងផ្លូវឧបករណ៍ត្រូវបានអាប់ដែតយ៉ាងងាយស្រួល។
- មានសមត្ថភាពក្នុងការច្នៃដែកឧបករណ៍រឹងតាមលក្ខណៈបច្ចេកទេសដែលច្បាស់លាស់។
- ផលិតគ្រឿងផ្គុំជាច្រើនប្រភេទជាមួយដំណើរការច្នៃដោយការក្រឡឹង។
- បង្កើតគំរូស្មុគស្មាញដែលត្រូវបានប្រើប្រាស់ក្នុងការផលិតផលិតផលប្រើប្រាស់។
កម្មវិធី Mastercam សម្រាប់ការផលិតផលិតផលប្រើប្រាស់
អ្នកប្រើប្រាស់រំពឹងទុកអ្វីៗល្អបំផុត ហើយអ្នកផលិតផលិតផលប្រើប្រាស់ក៏កំពុងស្វែងរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពដើម្បីបង្កើនផលិតភាព និងបំពេញតាមការរំពឹងទុកទាំងនោះ។ ការផលិតផលិតផលប្រើប្រាស់អាស្រ័យលើកម្រិតប្រាកដប្រជាដែលអាចទុកចិត្តបាន ភាពបត់បែន និងការផ្តល់ជូននូវផលិតផលសម្រេចដែលសមរម្យ។ ចាប់ពីហាងតូចៗដែលផលិតផលិតផលឯកទេស រហូតដល់ក្រុមហ៊ុនធំៗដែលផលិតផលិតផលប្រើប្រាស់ជាច្រើន ទាំងអស់ទាមទារឱ្យមានកម្មវិធី CAD / CAM ដែលអាចបំពេញតម្រូវការកាន់តែកើនឡើងនៃឧស្សាហកម្មនេះ។
កម្មវិធី CAM គឺគ្រាន់តែជាសមាសធាតុមួយសម្រាប់ភាពជោគជ័យ។ និយាយរួមមក សហគមន៍សកលរបស់យើងខ្ញុំរួមមានអ្នកប្រើប្រាស់ Mastercam; អ្នកជំនាញ; អ្នកអប់រំ និងអ្នកចូលចិត្តបង្កើតជាប្រភពចំណេះដឹង និងការផ្លាស់ថ្មីដ៍មានតម្លៃ។ ហើយភ្នាក់ងារចែកចាយជាច្រើននាំមកនូវបទពិសោធន៍ជាក់ស្ដែងក្នុងវិស័យផ្សេងៗ និងទីផ្សារក្នុងស្រុក ជួយធានាថាអ្នកតែងតែទទួលបានការគាំទ្រចាំបាច់ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការវិនិយោគ CAD/CAM របស់អ្នក។
ដំណោះស្រាយក្នុងការច្នៃ និងផ្លូវឧបករណ៍ដ៏ផ្ដាច់មុខរបស់យើងខ្ញុំ គឺជាស្តង់ដារនៅក្នុងឧស្សាហកម្មផលិតផលប្រើប្រាស់។ ការយកចិត្តទុកដាក់លើគ្រប់ព័ត៌មានលម្អិត រួមជាមួយនឹងការសម្រេចផ្ទៃដែលមានគុណភាពខ្ពស់ បានធ្វើឱ្យ Mastercam ក្លាយជាឧបករណ៍ដ៏ល្អឥតខ្ចោះសម្រាប់ការផលិតគ្រឿងផ្គុំ និងគំរូ។
ក្នុងវិស័យផលិតផលប្រើប្រាស់ ល្បឿន និងភាពជឿជាក់គឺជាគន្លឹះសំខាន់។ យើងខ្ញុំផ្គត់ផ្គង់ឧបករណ៍ដើម្បីបំពេញតម្រូវការត្រឹមត្រូវសម្រាប់រោងចក្រផលិតរបស់អ្នក។ ចាប់ពីការរចនារហូតដល់ម៉ាស៊ីនក្រឡឹង ម៉ាស៊ីនពហុអ័ក្ស ម៉ាស៊ីនកាត់ខ្សែ EDM និងផ្សេងៗទៀត។ ការត្រួតពិនិត្យផលិតផលទាំងអស់របស់កម្មវិធី Mastercam ដើម្បីស្វែងរកដំណោះស្រាយសមស្របនឹងបញ្ហាដែលប្រឈមក្នុងការផលិត។ ប្រសិនបើរោងចក្ររបស់អ្នកកំពុងត្រូវការ យើងខ្ញុំអាចជួយគាំទ្របាន។

Mastercam
Viet Nam
ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។
សូមទាក់ទងមកយើងខ្ញុំដើម្បីទិញកម្មសិទ្ធកម្មវិធីពិតប្រាកដ។
