ដំណោះស្រាយ / កម្មវិធី CNC Router

router banner
router icon

ដំណោះស្រាយកម្មវិធី CNC Router

នៅពេលដែលអ្នកវិនិយោគចូលម៉ាស៊ីន CNC សម្រាប់ច្នៃឈើ អ្នកចង់បានកម្មវិធីផ្នែកទន់សមរម្យដើម្បីជំរុញម៉ាស៊ីន នាំឱ្យមានផលិតភាពអតិបរមា និងជៀសវាងការឈប់សកម្មភាពដោយសារកំហុសដែលមានការចំណាយខ្ពស់។ Mastercam Router ផ្តល់ឧបករណ៍ដែលសមរម្យត្រឹមត្រូវពេលដែលអ្នកត្រូវការ។

ទោះបីនរណាម្នាក់ដែលប្រើ CNC Router ពីត្រឹមបុគ្គលម្នាក់ៗរហូតដល់ក្រុមហ៊ុនផលិតមានជំនាញវិជ្ជាជីវៈ អាចវាយតម្លៃខ្ពស់ចំពោះភាពងាយស្រួល ល្បឿនលឿន និងភាពជឿជាក់នៃកម្មវិធី Mastercam Router ។ កម្មវិធីនេះផ្តល់នូវការសរសេរកូដ CNC ដែលត្រូវបានបញ្ជាក់ក្នុងឧស្សាហកម្មសម្រាប់ការច្នៃប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៃអ្វីៗគ្រប់យ៉ាងចាប់ពីឈើរហូតដល់សម្ភរៈ Composite។

  • ចាប់ពីពេលបើកប្រើ CAD រហូតដល់ការសម្រេចបាននូវផ្នែកលម្អិត កម្មវិធី Mastercam CNC Router ត្រូវបានរចនាឡើងជាគន្លងដំណោះស្រាយពេញលេញសម្រាប់ផលិតភាពក្នុងការផលិត។
  • កម្មវិធី Mastercam CNC Router គាំទ្រលក្ខណៈពិសេសសម្រាប់ម៉ាស៊ីន CNC Router រួមមាន ការរួមបញ្ចូលផ្លូវឧបករណ៍ និងរាងធរណីមាត្រ; គាំទ្រការខួងប្លុក; គាំទ្រប្រភេទក្បាលម៉ាស៊ីនទូទៅ; គាំទ្រផ្នែកកាត់និងឆ្លាក់ និងការច្នៃពេញលេញពី 3 អ័ក្សដល់ 5 អ័ក្ស។

កម្មវិធី CAM ជាច្រើនសម្រាប់ម៉ាស៊ីន CNC Router ត្រូវបានកំណត់អំពីបរិវេណ តែចំពោះ Mastercam អ្នកអាចបត់បែនធ្វើការច្រើនបាន។ ចាប់ពីការសរសេរកម្មវិធី 2D ធម្មតា រហូតដល់ការច្នៃ 5 អ័ក្សដ៏ស្មុគស្មាញ។ កម្មវិធី CAM ឈានមុខគេលើពិភពលោកជួយនាំមកនូវដំណើរការល្អបំផុតដល់ម៉ាស៊ីន CNC Router ។

  • គំរូ CAD 3D ពេញលេញ
  • ភាពបត់បែនសម្រាប់សរសេរកម្មវិធីផ្លូវឧបករណ៍ធម្មតា និងបញ្ចូលវាចូលគ្នា ឬរៀបចំរបៀបបើកដំណើរការស្វ័យប្រវត្តិ (ATP)។
  • ការច្នៃ Multiaxis ខ្លាំងពូកែ
  • បណ្ណាល័យឧបករណ៍ពេញលេញ និងជួយគាំទ្របង្កើតប្រភេទឧបករណ៍ពិសេស។
  • អាចរួមបញ្ចូលជាមួយជម្រើសដូចជា Art និង 5-Axis Curve Machining and Drilling។
  • បង្កើត ផ្ទៀងផ្ទាត់ និងក្លែងធ្វើផ្លូវឧបករណ៍សម្រាប់ម៉ាស៊ីន CNC Router ណាមួយក៏បាន។
  • ផលិតផលមានលក្ខណៈពិសេសដ៏សម្បូរបែប អនុញ្ញាតឱ្យរោងចក្រ ពិពិធកម្មបាននៅពេលចាំបាច់ ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែង។

លក្ខណៈពិសេស

machine simulation

ការក្លែងធ្វើម៉ាស៊ីន

រកឃើញការប៉ះទង្គិចរវាងសម្ភារៈដើម ឧបករណ៍ និងគ្រឿងបង្គុំរបស់ម៉ាស៊ីន មុនពេលផ្ញើកូដទៅម៉ាស៊ីន CNC របស់អ្នក។ ការក្លែងធ្វើម៉ាស៊ីន គឺជាវិធីសុវត្ថិភាពក្នុងការបញ្ជាក់ផ្លូវឧបករណ៍ 3 អ័ក្ស, 4 អ័ក្ស ឬ 5 អ័ក្ស ដើម្បីបង្កើតកម្មវិធីដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងត្រឹមត្រូវ។

nesting option

ជម្រើស Nesting

លក្ខណៈពិសេស Nesting ស្តង់ដារ ផ្ដល់នូវវិធីបញ្ចូលយ៉ាងរហ័ស មានប្រសិទ្ធភាព និងងាយស្រួលក្នុងការទទួលស្គាល់។ លក្ខណៈពិសេស Nesting កម្រិតខ្ពស់ ផ្ដល់ឱ្យអ្នកនូវឧបករណ៍បន្ថែមជាច្រើន រួមមាន Nesting TrueShape និងបញ្ចូលទៅលើសម្ភារៈបំណល់។

CNC engraving

ការឆ្លាក់ CNC

អ្នកអាចបង្កើតស្លាកឈ្មោះ ចម្លាក់សិល្បៈ គំរូ...

បច្ចេកវិទ្យា Dynamic Motion

អូសបន្លាយអាយុកាលឧបករណ៍កាត់ជាមួយនឹងយុទ្ធសាស្ត្រកាត់ផ្តាច់មុខ ជួយបង្កើនល្បឿនកម្ចាត់សម្ភារៈ និងកាត់បន្ថយពេលវេលា​វដ្ដ។

ការបញ្ជា

មានភាពងាយស្រួលក្នុងការកែសម្រួលផ្ទាំង (Tab), Webs និងព័ត៌មានកាត់ជាក់លាក់ ដើម្បីកាត់បន្ទះផ្ទៃរាបបានយ៉ាងប្រសិទ្ធភាព។

ATP

ការតភ្ជាប់ជាមួយកម្មវិធីរចនាឈានមុខជាច្រើន ដើម្បីអានគម្រោងទាំងមូល និងអនុញ្ញាតឱ្យវាស្វ័យប្រវត្តិកម្មក្នុងការសរសេរកម្មវិធីដោយប្រើការកំណត់ជាមុនដែលអ្នកបានជ្រើសរើស។

ការបំបែក/ការដោះប្លុករឹង Solid

ផ្តាច់គ្រឿងផ្គុំរបស់អ្នកដោយស្វ័យប្រវត្តិ ហើយផ្លាស់ទីផ្នែកទៅកម្រិតផ្សេងៗគ្នាដោយផ្អែកលើកម្រាស់របស់វា។

ការច្នៃផ្អែកលើលក្ខណៈពិសេស

វាយតម្លៃលក្ខណៈពិសេសរបស់ផ្នែកមួយ និងរចនាដោយស្វ័យប្រវត្តិនូវយុទ្ធសាស្រ្តច្នៃប្រកបដោយប្រសិទ្ធភាព។

ល្បឿនលឿន

ការកែសម្រួលដោយផ្ទាល់លើគំរូរឹងរបស់អ្នក ដល់សមត្ថភាពក្នុងការបង្កើតផ្ទៃទម្រង់សេរីកម្រិតខ្ពស់ក្នុង Model Prep, Mastercam នាំអ្នកពីគំនិតទៅការបញ្ចប់លឿន និងមានប្រសិទ្ធភាពជាង។

តម្រូវការរូបសណ្ឋានកុំព្យូទ័រ

សូមមើលតារាងខាងក្រោម ដើម្បីដឹងអំពីរូបសណ្ឋានប្រព័ន្ធអប្បបរមា និងរូបសណ្ឋានដែលបានផ្ដល់អនុសាសន៍សម្រាប់ Mastercam។ អនុសាសន៍ទាំងនេះផ្អែកលើប្រព័ន្ធដែលក្រុមហ៊ុន CNC Software កំពុងប្រើសម្រាប់គោលបំណងតេស្ត និងវាយតម្លៃ។ អនុសាសន៍របស់យើងខ្ញុំ គឺត្រូវប្រើថាមពលច្រើន (ឧបករណ៍ដំណើរការទិន្នន័យ, Display Card និង Memory) សម្រាប់ប្រព័ន្ធរបស់អ្នកមានសមត្ថភាពខ្ពស់បំផុត។

Minimum Recommended
OS
Windows 10 or Windows 11 64-bit Professional
Windows 10 (version 20H2 or later) 64-bit Professional
Processor
Intel® or AMD 64-bit processor, 2.4 GHz or faster
Intel i7 or Xeon® E3, Kaby Lake or later, 3.2GHz or faster
Memory
8 GB
32 GB
Video
OpenGL 3.2 and OpenCL 1.2 support with 1 GB memory. No onboard graphics.
NVIDIA Quadro® or AMD FirePro™ / Radeon Pro card with 4 GB (or higher) dedicated memory.
Monitor
1920 * 1080 resolution
1920 * 1080 resolution, dual monitors
Storage
Solid State Drive (SSD) with at least 20 GB free and a USB 2.0 reader (for installation media)
NVMe Drive with at least 20GB free
3D Mouse
3Dconnexion 3D mouse

ការតភ្ជាប់អ៊ីនធឺណិត និងអ៊ីមែល សម្រាប់ការដំឡើង ការជំនួយ និងការអាប់ដេត។

កម្មវិធីបន្ថែម

Mastercam
Viet Nam

ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។

សូមទំនាក់ទំនងមកយើងខ្ញុំ ដើម្បីទិញកម្មសិទ្ធិបញ្ញាផ្លូវការនៃកម្មវិធី។