
ការគាំទ្រ / លិខិតបញ្ជាក់

លិខិតបញ្ជាក់
លិខិតបញ្ជាក់របស់ Mastercam គឺជាវិធីដ៏អស្ចារ្យមួយក្នុងការបញ្ជាក់សមត្ថភាព និងចំណេះដឹងវិជ្ជាជីវៈរបស់អ្នកដោយកម្មវិធី CAM ដែលត្រូវបានប្រើប្រាស់ច្រើនជាងគេនៅលើពិភពលោក។

ចាប់ផ្តើម
ដើម្បីចាប់ផ្តើម ភ្នាក់ងារចែកចាយ Mastercam គឺជាធនធានដ៏ល្អមួយ ដើម្បីជួយអ្នកស្វែងរកជម្រើសនៃការអប់រំ និងការបណ្តុះបណ្តាលរបស់អ្នក។ ពួកគេតែងតែជួយគាំទ្រជាមួយនឹងជម្រើសបណ្តុះបណ្តាលដូចខាងក្រោម៖
- ការបណ្តុះបណ្តាលតាមអ៊ីនធឺណិតនៅ Mastercam University
- ខ្លឹមសារនៃការបណ្តុះបណ្តាលរបស់ភាគីទីបី
អ្នកអាចអនុវត្តការប្រើ Mastercam នៅក្នុងសាលារៀន នៅកន្លែងធ្វើការ និងនៅផ្ទះជាមួយ Mastercam Demo/HLE ។ ចាប់យករាល់ឱកាសដើម្បីទទួលបានបទពិសោធន៍ CAD/CAM មុនពេលប្រឡងយកលិខិតបញ្ជាក់។

អត្ថប្រយោជន៍នៃលិខិតបញ្ជាក់ Mastercam
អ្នកដែលមានជំនាញសរសេរកម្មវិធី CNC និងការច្នៃ CNC គឺកំពុងមានតម្រូវការខ្ពស់ក្នុងឧស្សាហកម្មផលិតកម្ម ហើយអាប់ដែតបច្ចេកវិទ្យាថ្មីៗបំផុត នោះគឺជាគន្លឹះសម្រាប់ភាពជោគជ័យ។
- អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ Mastercam៖ អ្នកសរសេរកម្មវិធី និងអ្នកជាងម៉ាស៊ីនដែលមានលិខិតបញ្ជាក់ Mastercam នាំមកនូវព័ត៌មានដ៏មានតម្លៃដែលបង្ហាញពីជំនាញរបស់ពួកគេពេលប្រើកម្មវិធីរបស់យើងខ្ញុំ។
- អត្ថប្រយោជន៍សម្រាប់និយោជក៖ ការជ្រើសរើសបុគ្គលិកដែលមានលិខិតបញ្ជាក់ពី Mastercam ផ្ដល់នូវកម្រិតនៃការជឿជាក់ដោយដឹងថាបុគ្គលិកថ្មីមានជំនាញចាំបាច់ដែលត្រូវការ។ លិខិតបញ្ជាក់ Mastercam គឺជាវិធីមួយក្នុងការរក្សាឱ្យជំនាញរបស់អ្នកតែងតែអាប់ដែតជាមួយដំណោះស្រាយ CAD / CAM ថ្មីៗបំផុត មិនថាឧស្សាហកម្ម ឬប្រភេទកម្មវិធីណាមួយ។
បញ្ជីនៃលិខិតបញ្ជាក់ដែលមាន
លិខិតបញ្ជាក់ Mastercam ប្រើការធ្វើតេស្តជាក់ស្តែងជាច្រើនជាច្រើន ដើម្បីពិនិត្យសមត្ថភាពការងារដែលមានប្រសិទ្ធភាពរបស់អ្នកសរសេរកម្មវិធីជាមួយកម្មវិធី CAM ហើយអាចដោះស្រាយបញ្ហាទូទៅ និងផលិតគ្រឿងបង្គុំដែលមានគុណភាពខ្ពស់។
ម៉ាស៊ីនកិន 2D / Mill 2D
ការបញ្ចប់លិខិតបញ្ជាក់ Mastercam សម្រាប់ម៉ាស៊ីនកិន 2D បង្ហាញពីជំនាញដ៏ឯកទេសក្នុងការប្រើប្រាស់ Mastercam ដោយមានប្រសិទ្ធភាព។ អ្នកប្រើប្រាស់ដែលបានទទួលលិខិតបញ្ជាក់អាចបកស្រាយ និងពិភាក្សាអំពីដំណើរការបង្កើតស្នាមកាំបិតកាត់ 2D; យល់ដឹងពីដំណើរការទាញយកគំរូ និងបង្កើតកូដ NC ហើយនឹងយល់ដឹងអំពីភាពខុសគ្នារវាងស្នាមកាំបិតកាត់ស្តង់ដារ និងស្នាមកាំបិតកាត់ Dynamic ក៏ដូចជាយល់ពីការបង្កើតធរណីមាត្រនៅក្នុង Mastercam ។
ម៉ាស៊ីនកិន 3D / Mill 3D
ការបញ្ចប់លិខិតបញ្ជាក់ Mastercam សម្រាប់ម៉ាស៊ីនកិន 3D បង្ហាញពីជំនាញដ៏ឯកទេសក្នុងការប្រើប្រាស់ Mastercam ដោយមានប្រសិទ្ធភាព។ អ្អ្នកប្រើប្រាស់ដែលបានទទួលលិខិតបញ្ជាក់អាចបកស្រាយអំពីលំហការងារ ការបង្កើតធរណីមាត្រនិងការបង្កើតស្នាមកាំបិតកាត់សម្រាប់ Mastercam ម៉ាស៊ីនកិន 3D។
ម៉ាស៊ីនក្រឡឹង /Lathe
ការបញ្ចប់លិខិតបញ្ជាក់ Mastercam សម្រាប់ម៉ាស៊ីនក្រឡឹង បង្ហាញពីជំនាញដ៏ឯកទេសក្នុងការប្រើប្រាស់ Mastercam ដោយមានប្រសិទ្ធភាព។ អ្នកប្រើប្រាស់ដែលបានទទួលលិខិតបញ្ជាក់ នឹងអាចបកស្រាយនូវដំណើរការធ្វើការដើម្បីបង្កើតម៉ាស៊ីនក្រឡឹង និងស្នាមកាំបិតកាត់អ័ក្ស C បានយ៉ាងច្បាស់លាស់; យល់ដឹងពីដំណើរការទាញយកគំរូ និងបង្កើតកូដ NC ហើយនឹងយល់ដឹងអំពីភាពខុសគ្នារវាងស្នាមកាំបិតកាត់ស្តង់ដារ និងស្នាមកាំបិតកាត់ Dynamic ក៏ដូចជាយល់ពីការបង្កើតធរណីមាត្រនៅក្នុង Mastercam ។
ពហុអ័ក្ស / Multiaxis
ការបញ្ចប់លិខិតបញ្ជាក់ Mastercam Multiaxis បង្ហាញពីជំនាញដ៏ឯកទេសក្នុងការប្រើប្រាស់ Mastercam ដោយមានប្រសិទ្ធភាព។ អ្នករៀននឹងអាចកំណត់ WCS និងផ្ទៃកាំបិតយ៉ាងត្រឹមត្រូវក្នុងបរិបទពហុអ័ក្ស បែងចែកបានច្បាស់រវាងសមត្ថភាពនានារបស់ម៉ាស៊ីនពហុអ័ក្ស បង្ហាញចំណេះដឹងអំពីខ្សែបន្ទាត់ 5 អ័ក្ស; ម៉ាស៊ីនកិន (Swarf); ដំណើរការទៅតាមលំហូរ; ដំណើរការស្រប; Deburr; ការច្នៃរដុបជាស្វ័យប្រវត្តិ 3+2; ផ្ទៃជាច្រើន; ខ្សែបន្ទាត់បញ្ចូលគម្រោង និងស្នាមកាំបិតកាត់ Morph ហើយអាចអនុវត្តយុទ្ធសាស្ត្រការច្នៃ 3+2 និងយុទ្ធសាស្ត្រច្នៃ 5 អ័ក្សក្នុងពេលតែមួយ។
មូលដ្ឋាន / Core
ការបញ្ចប់លិខិតបញ្ជាក់ Mastercam Core បង្ហាញពីសមត្ថភាពក្នុងការប្រើប្រាស់ជំនាញមូលដ្ឋាន និងចាំបាច់សម្រាប់ការសរសេរកម្មវិធីជាមួយ Mastercam។ អ្នករៀនអាចយល់ និងរុករកចំណុចប្រទាក់អ្នកប្រើ Mastercam ហើយរៀបចំផ្នែកសម្រាប់សរសេរកម្មវិធី គ្រប់គ្រងផ្ទៃ បង្កើតធរណីមាត្រ រុករកប៉ារ៉ាម៉ែត្រស្នាមកាំបិតកាត់ ស្នាមកាំបិតកាត់សម្រាប់កម្មវិធី គ្រប់គ្រងឧបករណ៍ ក្លែងធ្វើកម្មវិធី និងបង្កើតកូដ NC ។
សំណួរតែងបានសួរញឹកញាប់
តើត្រូវធ្វើដូចម្តេចដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរបស់ Mastercam?
ចូលទៅកាន់ Mastercam University ដែលជាកន្លែងអ្នកអាចស្វែងរកប្រភពឯកសារបណ្ដុះបណ្ដាល Mastercam ដោយឥតគិតថ្លៃជាច្រើន។ ភ្នាក់ងារចែកចាយ Mastercam អាចជួយអ្នកបានជាមួយជម្រើសបណ្ដុះបណ្ដាលបន្ថែម ដូចជាខ្លឹមសារបណ្ដុះបណ្ដាលរបស់ភាគីទីបី និងឱកាសបណ្ដុះបណ្ដាលផ្សេងៗសម្រាប់អ្នក។
ប្រសិនបើខ្ញុំប្រឡងមិនជាប់ តើខ្ញុំអាចប្រឡងម្តងទៀតបានទេ?
បាន។ អ្នកអាចធ្វើតេស្តបាន 3 ដង តែរយៈពេលរង់ចាំគឺមួយសប្តាហ៍ (7 ថ្ងៃ) រវាងការធ្វើតេស្តនីមួយៗ។ សូមចំណាំថា អ្នកនឹងត្រូវបង់ថ្លៃសម្រាប់ការធ្វើតេស្តជារៀងរាល់លើក។
ថ្លៃបង់សម្រាប់ការធ្វើតេស្តមួយលើកគឺប៉ុន្មាន?
ថ្លៃសម្រាប់ការធ្វើតេស្តមួយលើកគឺ 200 ដុល្លារសម្រាប់បុគ្គល។ តម្លៃបច្ចុប្បន្នសម្រាប់និស្សិតគឺ 100 ដុល្លារ។
តើការធ្វើតេស្តនីមួយៗមានរយៈពេលប៉ុន្មាន?
ការធ្វើតេស្តនីមួយៗអនុញ្ញាតឱ្យធ្វើបានអតិបរមា 120 នាទី។
ការធ្វើតេស្តមានភាសាណាខ្លះ?
បច្ចុប្បន្ននេះ ការធ្វើតេស្តតាមអនឡាយមានតែភាសាអង់គ្លេសតែប៉ុណ្ណោះ។