ដំណោះស្រាយ / ដំណោះស្រាយសម្រាប់ការរចនា

design solutions
design icon

ដំណោះស្រាយសម្រាប់ការរចនា

Mastercam Design គឺជាដំណោះស្រាយរចនាមានការជំនួយគាំទ្ររបស់កុំព្យូទ័រ ដែលជួយសម្រួលដល់ការបង្កើតផ្នែកស្មុគស្មាញបំផុតជាមួយនឹងសំណុំឧបករណ៍ CAD ដែលមានអនុភាព។ ការរចនាត្រូវបានរួមបញ្ចូលនៅក្នុងសំណុំដំណោះស្រាយ CAM របស់ Mastercam ។ វាក៏អាចមានស្រាប់ដូចជាផលិតផលឯករាជ្យផងដែរ។

ពីការជួសជុលកំហុសនៅពេលបញ្ចូលគំរូ រហូតដល់បង្កើតឧបករណ៍គៀបដើម្បីរក្សាផ្នែកនៅលើម៉ាស៊ីន – និងច្រើនទៀត។ ឧបករណ៍ CAD ដ៏មានអានុភាពនេះរួមបញ្ចូលទាំងការរៀបចំ និងឧបករណ៍គំរូសម្រាប់អ្នកសរសេរកម្មវិធីដើម្បីបង្ហាញ ឬលាក់គ្រឿងបង្គុំនៃផ្នែកយ៉ាងឆាប់រហ័ស។

  • វេទិកា CAD ដ៏ទូលំទូលាយ។
  • ទម្រង់នីយកម្មដោយផ្ទាល់ មុខងារបញ្ចូលឯកសារ និងការរៀបចំគំរូ។
  • ចាប់ពី CAD ដល់ CAM ផ្តល់ការជួយគាំទ្រដ៏មានប្រសិទ្ធភាពសម្រាប់ការផលិត។

អត្ថប្រយោជន៍មួយដែលគួរឱ្យចាប់អារម្មណ៍នៃ CAD រួមបញ្ចូលសម្រាប់ CAM របស់យើងខ្ញុំ គឺសមត្ថភាពបញ្ចូលឯកសារពីប្រភពរចនាណាមួយដែលមានការជួយគាំទ្រដោយកុំព្យូទ័រ។ Mastercam រួមមានច្រើនជម្រើសបញ្ចូលគំរូ CAD ដូច្នេះមិនថាគំរូដែលត្រូវបានបង្កើតនៅឯណា អ្នកអាចបញ្ចូល និងកែសម្រួលបើចាំបាច់ សម្រាប់គោលបំណងច្នៃរបស់អ្នក។

  • Mastercam អាចបញ្ចូលឯកសារ CAD ពី ASCII, CADL, DWG, DXF, EPS, IGES, Inventor (IPT, IDW, IAM), KeyCreator Files (CKD), Parasolids, Rhino 3DM, SOLIDWORKS (SLDPRT, SLDASM, SLDDRW), SAT (ACIS solids), Solid Edge (PAR & PSM), SpaceClaim Files (SCDOC), STEP, STL, និង VDA។
  • កម្មវិធីបម្លែងទិន្នន័យពិសេសមានស្រាប់សម្រាប់បញ្ចូលឯកសារ CAD ពី UG / NX, CoroPlus®, Creo និង CATIA ™…
  • គំរូ CAD 3D​ ពេញលេញ។
  • បញ្ចូល បង្កើត និងដំណើរការជាមួយទិន្នន័យខ្សែរហ្វ្រេម ផ្ទៃ, STL និងវត្ថុរឹង។
  • Mastercam Art ជួយឱ្យអ្នកអាចធ្វើការជាមួយឯកសារដែលរួមបញ្ចូល JPG, TIFF និងរូបភាពមូលដ្ឋានលើរ៉ាស្ទ័រ។

លក្ខណៈពិសេស

robust

CAD ដ៏ខ្លាំងពូកែ

ឧបករណ៍ពេញលេញមួយសម្រាប់បង្កើត / បញ្ចូល និងកែសម្រួលគំរូ ដើម្បីកែប្រែ និងរៀបចំសម្រាប់ដំណើរការច្នៃ។

direct editing solid

កែសម្រួលដោយផ្ទាល់លើប្លុករឹង (Solid)

មុខងារនេះបានរកឃើញលើរបារឧបករណ៍ Model Prep ហើយអនុញ្ញាតឱ្យអ្នកកែប្រែដុំរឹង (Solid) ដែលមិនមានប្រវត្តិកែសម្រួល។ អ្នកអាចជ្រើសរើសផ្ទៃនៃប្លុក ដើម្បីផ្លាស់ប្ដូរប្រវែង អ្នកអាចកែប្រែកាំរបស់មុំទន់ ឬកម្ចាត់ចោលទាំងអស់។ អ្នកអាចជ្រើសរើសប្លុក ឬរន្ធ ហើយចលនាវា ចម្លងវា ឬកម្ចាត់ចោលវាទាំងស្រុង។

drafting

ការរៀបរៀង

ទំហំ ស្លាក និងកំណត់ចំណាំ គឺជាផ្នែកមួយនៃមុខងាររៀបរៀងរបស់យើងខ្ញុំ ដែលមានគោលបំណងបញ្ជូនព័ត៌មានរចនាដ៏សំខាន់ទៅដល់ផ្នែកផលិត។

ខ្សែរហ្វ្រេម (Wireframe)

រួមបញ្ចូលអ្វីៗទាំងអស់ដែលអ្នកត្រូវការដើម្បីបង្កើត និងកែសម្រួលបន្ទាត់ រង្វង់ និងចំណុច។ ក្រៅពីសមត្ថភាពបង្កើតលម្អិត 2D សមត្ថភាព 3D ផ្ដល់នូវភាពបត់បែនគ្មានដែនកំណត់ ដើម្បីជួយឱ្យអ្នកបង្កើតវត្ថុបានយ៉ាងងាយស្រួល។

ផ្ទៃ (Surface)

ទម្រង់នីយកម្មផ្ទៃគឺជាវិធីដ៏អស្ចារ្យមួយសម្រាប់បង្កើត កែសម្រួល និងបង្ហាញរូបរាងចាប់ពីផ្ទៃធម្មតារហូតដល់ផ្ទៃស្មុគស្មាញ ដែលមិនអាចធ្វើបានយ៉ាងងាយស្រួលជាមួយស៊ុមខ្សែ (Wireframe)។ Mastercam ផ្តល់ឱ្យអ្នកនូវឧបករណ៍រចនាផ្ទៃដ៏ខ្លាំងពូកែ ដែលអាចគ្រប់គ្រងយ៉ាងងាយស្រួលគ្រប់លម្អិតនីមួយៗក្នុងការងាររបស់អ្នក។

កម្មវិធីឥតគិតថ្លៃ

សាកល្បងប្រើកម្មវិធី CAM កម្រិតលេខ 1 លើពិភពលោក។ ទាញយក Mastercam Demo / Home Learning Edition ដោយឥតគិតថ្លៃ។ ប្រើប្រាស់វាដើម្បីស្វែងយល់ពី Mastercam និងស្ទាត់ជំនាញជាមួយនឹងបច្ចេកវិទ្យាជឿនលឿនថ្មីៗបំផុតក្នុង CAD/CAM – ជាជំហានមួយៗដើម្បីឈានទៅដល់ការផលិតគ្រឿងបន្លាស់ពិតៗ!

ការគាំទ្រដោយភ្នាក់ងារចែកចាយ

ភ្នាក់ងារចែកចាយ Mastercam របស់យើងខ្ញុំមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអនុវត្តន៍ជាក់ស្តែងតាមតំបន់ គោលដៅផលិតកម្ម និងតម្រូវការភាសាផ្សេងៗទៀតលើទូទាំងពិភពលោក ដើម្បីធានាថាជាអ្នកប្រើប្រាស់ Mastercam, អ្នកតែងតែទទួលបានការគាំទ្រចាំបាច់ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការវិនិយោគ CAD/CAM របស់អ្នក។

បង្ហាញប្រវត្តិប្លុករឹង Solid

អនុញ្ញាតឱ្យអ្នកបង្កើតទម្រង់ខ្សែរហ្វ្រេម​ (Wireframe) ដែលសាមញ្ញបំផុត ហើយបន្តកែសម្រួលទម្រង់នោះដើម្បីសម្រេចបានលទ្ធផលដែលអ្នកចង់បាន។ មុខងារទាំងនេះបង្កើតប្រវត្តិជាលំដាប់នៃសកម្មភាពនីមួយៗ ដែលអាចកែប្រែបានយ៉ាងងាយស្រួលតាមតម្រូវការ ហើយអាប់ដែតសកម្មភាពទាំងនោះដោយស្វ័យប្រវត្តិ។ មុខងារនេះផ្តល់នូវភាពបត់បែនយ៉ាងច្រើនសម្រាប់ការផ្លាស់ប្តូរនាពេលអនាគត។

តម្រូវការរូបសណ្ឋានកុំព្យូទ័រ

សូមមើលតារាងខាងក្រោម ដើម្បីដឹងអំពីរូបសណ្ឋានប្រព័ន្ធអប្បបរមា និងរូបសណ្ឋានដែលបានផ្ដល់អនុសាសន៍សម្រាប់ Mastercam។ អនុសាសន៍ទាំងនេះផ្អែកលើប្រព័ន្ធដែលក្រុមហ៊ុន CNC Software កំពុងប្រើសម្រាប់គោលបំណងតេស្ត និងវាយតម្លៃ។ អនុសាសន៍របស់យើងខ្ញុំ គឺត្រូវប្រើថាមពលច្រើន (ឧបករណ៍ដំណើរការទិន្នន័យ, Display Card និង Memory) សម្រាប់ប្រព័ន្ធរបស់អ្នកមានសមត្ថភាពខ្ពស់បំផុត។

Minimum Recommended
OS
Windows 10 or Windows 11 64-bit Professional
Windows 10 (version 20H2 or later) 64-bit Professional
Processor
Intel® or AMD 64-bit processor, 2.4 GHz or faster
Intel i7 or Xeon® E3, Kaby Lake or later, 3.2GHz or faster
Memory
8 GB
32 GB
Video
OpenGL 3.2 and OpenCL 1.2 support with 1 GB memory. No onboard graphics.
NVIDIA Quadro® or AMD FirePro™ / Radeon Pro card with 4 GB (or higher) dedicated memory.
Monitor
1920 * 1080 resolution
1920 * 1080 resolution, dual monitors
Storage
Solid State Drive (SSD) with at least 20 GB free and a USB 2.0 reader (for installation media)
NVMe Drive with at least 20GB free
3D Mouse
3Dconnexion 3D mouse

ការតភ្ជាប់អ៊ីនធឺណិត និងអ៊ីមែល សម្រាប់ការដំឡើង ការជំនួយ និងការអាប់ដេត។

Mastercam
Viet Nam

ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។

សូមទាក់ទងមកយើងខ្ញុំដើម្បីទិញកម្មសិទ្ធកម្មវិធីពិតប្រាកដ។