ដំណោះស្រាយ / កម្មវិធីបកប្រែឯកសារ (File Translators)

file translator hero
file translator icon

កម្មវិធីបកប្រែឯកសារ (File Translators)

File Translator អនុញ្ញាតឱ្យឯកសារអាចនាំចូល និងនាំចេញរវាងកម្មវិធី។ Mastercam រួមបញ្ចូលនូវកម្មវិធីបកប្រែឯកសារទម្រង់ CAD ច្រើនបែប ដូច្នេះមិនថាគ្រឿងបង្គុំត្រូវបានបង្កើតមកពីណាឡើយ វាក៏អាចនាំចូល និងកែប្រែបានតាមតម្រូវការសម្រាប់គោលបំណងច្នៃ។

កម្មវិធីបកប្រែឯកសាររបស់ Mastercam អាចបើកទ្រង់ទ្រាយ CAD ដូចជា៖

  • Native CAD formats – Alibre Design, AutoCAD®, Autodesk®Inventor™, CATIA™, Creo®, KeyCreator®, Rhino, Siemens NX™, SOLIDWORKS®, SolidEdge, SpaceClaim®
  • Solid modeling kernel formats – ACIS, Parasolid®
  • Standard formats – IGES (Initial Graphics Exchange Specification), STEP (Standard for the Exchange of Product Data), STL (Stereolithography), VDA (Verband der Automobilindustrie)

កម្មវិធីនាំចូលឯកសារមួយចំនួនរបស់ Mastercam អាចនាំមកនូវអង្គធាតុនិយមន័យផ្អែកលើទម្រង់គំរូ MBD។ អង្គធាតុ MBD គឺជាប្រភេទវិមាត្រ “ឆ្លាតវៃ” មានផ្ទុកគំនិតរចនាដែលត្រូវបានបន្ថែមចូលទៅឯកសារក្នុងដំណើរការបង្កើតឯកសារ។ ការចងក្រងទិន្នន័យនោះនៅពេលនាំចូល និងតភ្ជាប់ដោយស្វ័យប្រវត្តិជាមួយទិន្នន័យដែលបាននាំចូលខាងក្នុង Mastercam អាចជារបៀបមួយដែលសន្សំសំចៃពេលវេលាបានយ៉ាងច្រើន។ នេះអាចកាត់បន្ថយ ឬលុបចោលតម្រូវការសម្រាប់ប្លង់ខាងក្រៅដែលតែងតែដើរភ្ជាប់ជាមួយឯកសារនាំចូល។ អង្គធាតុ MBD អាចនាំចូលពីកំណត់ទ្រង់ទ្រាយដូចជា៖ STEP, Siemens NX, Creo, Autodesk Inventor និង CATIA V5។

មិនថាមកពីប្រភពណាឡើយ កម្មវិធីបកប្រែឯកសាររបស់ Mastercam ក៏អាចជួយបើក និងបិទគ្រឿងបង្គុំនៃម៉ាស៊ីនរបស់អ្នកបានរហ័សជាង។

ការអនុវត្ត

Mastercam ទាក់ទាញរោងចក្រដែលយកចិត្តទុកដាក់ពិសេសចំពោះប្រសិទ្ធភាពនៃផលិតភាព។ ការទ្រទ្រង់នូវកម្មវិធីបកប្រែឯកសារជាច្រើន មានន័យថាអ្នកអាចបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រច្នៃសម្រាប់គ្រឿងបន្លាស់ណាមួយ ពីកម្មវិធី CAD គ្រប់ប្រភេទទាំងអស់។ ក្រុមហ៊ុនបង្កើតកម្មវិធី CNC យល់ឃើញអំពីសមត្ថភាពធ្វើការលើឯកសារលម្អិតជាច្រើន ដោយមិនបាត់បង់អត្ថប្រយោជន៍នៃការច្នៃដោយកម្មវិធី CAM ឈានមុខគេលើពិភពលោក។

icon_repairCreated with Sketch.

ការជួសជុលលម្អិត

icon_custom-shapesCreated with Sketch.

ការច្នៃកាំបិត និង Holder

icon_3D-latheCreated with Sketch.

បញ្ចូល Holder និង Insert ក្រឡឹង 3D

icon_part-modsCreated with Sketch.

កែសម្រួលលម្អិត

icon_prototypeCreated with Sketch.

ផលិតផលគំរូ

icon-custom-fileCreated with Sketch.

ផ្នែកកែសម្រួលទៅតាមតម្រូវការ

លក្ខណៈពិសេស និងអត្ថប្រយោជន៍នៃ File Translator

CAD ខ្លាំងពូកែ

ការកែប្រែ និងរៀបចំធរណីមាត្រសម្រាប់ការច្នៃដោយប្រើឧបករណ៍កែសម្រួលផ្ទាល់ និងផ្អែកលើប្រវត្តិពេញលេញសម្រាប់បង្កើត / បញ្ចូល និងកែសម្រួលទម្រង់គំរូ។

CAM ខ្លាំងពូកែ

កម្មវិធីនេះផ្គត់ផ្គង់គ្រប់គ្រាន់នៃយុទ្ធសាស្រ្តកាត់ និងច្រើនជាងនេះទៀត។ Mastercam អាចត្រូវបានកែសម្រួលកម្មវិធីទៅតាមតម្រូវការជាក់លាក់នាពេលបច្ចុប្បន្ន និងអាចពង្រីកទ្រង់ទ្រាយបានយ៉ាងងាយស្រួល ដើម្បីបំពេញតម្រូវការផលិតកម្មនាពេលអនាគត។

ភាពបត់បែន

អាចបើក File CAD ក្នុង Mastercam ស្ទើរតែទាំងអស់ ដើម្បីចូលដំណើរការគំរូ និងរៀបចំឧបករណ៍សម្រាប់អ្នកសរសេរកូដ អាចលាក់/បង្ហាញរាល់ផ្នែកយ៉ាងឆាប់រហ័ស។ បញ្ចូលដោយផ្ទាល់ឧបករណ៍ភ្ជាប់ កាំបិត ឬ Holder… ពីក្រុមហ៊ុនផ្គត់ផ្គង់។ មិនចាំបាច់បង្កើតថ្មីឡើងវិញ – អ្នកអាចធ្វើអ្វីៗទាំងអស់ក្នុង Mastercam។

កម្មវិធីឥតគិតថ្លៃ

សាកល្បងប្រើកម្មវិធី CAM កម្រិតលេខ 1 លើពិភពលោក។ ទាញយក Mastercam Demo / Home Learning Edition ដោយឥតគិតថ្លៃ។ ប្រើប្រាស់វាដើម្បីស្វែងយល់ពី Mastercam និងស្ទាត់ជំនាញជាមួយនឹងបច្ចេកវិទ្យាជឿនលឿនថ្មីៗបំផុតក្នុង CAD/CAM – ជាជំហានមួយៗដើម្បីឈានទៅដល់ការផលិតគ្រឿងបន្លាស់ពិតៗ!

ងាយស្រួលប្រើប្រាស់

រៀបចំ File ណាមួយសម្រាប់ការច្នៃដោយផ្ទាំងចុចដែលប្រើចំណុចប្រទាក់នៃកម្មវិធី CAM ដែលបានប្រើប្រាស់យ៉ាងទូលំទូលាយនៅលើពិភពលោក។

ការគាំទ្រដោយភ្នាក់ងារចែកចាយ

ភ្នាក់ងារចែកចាយ Mastercam របស់យើងខ្ញុំមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអនុវត្តន៍ជាក់ស្តែងតាមតំបន់ គោលដៅផលិតកម្ម និងតម្រូវការភាសាផ្សេងៗទៀតលើទូទាំងពិភពលោក ដើម្បីធានាថាជាអ្នកប្រើប្រាស់ Mastercam, អ្នកតែងតែទទួលបានការគាំទ្រចាំបាច់ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការវិនិយោគ CAD/CAM របស់អ្នក។

Mastercam
Viet Nam

ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។

សូមទាក់ទងមកយើងខ្ញុំដើម្បីទិញកម្មសិទ្ធកម្មវិធីពិតប្រាកដ។