
ដំណោះស្រាយ / ដំណោះស្រាយសម្រាប់វិស័យអប់រំ
ដំណោះស្រាយសម្រាប់វិស័យអប់រំ
ដំណោះស្រាយកម្មវិធី CAD / CAM ត្រូវបានភ្ជាប់តាម និងមានការបញ្ចុះតម្លៃជ្រៅសម្រាប់សាលារៀន ដើម្បីរួមបញ្ចូលកម្មវិធី CAM កំពូលលំដាប់ពិភពលោកចូលក្នុងកម្មវិធីសិក្សារបស់ពួកគេ — ជាមួយនឹងមុខងារទាំងអស់នៃកំណែឧស្សាហកម្ម ផលិតផលទាំងនេះត្រូវបានរួមបញ្ចូលក្នុងកញ្ចប់ Mastercam Education។
ក្រុមគ្រូបង្រៀនបានវាយតម្លៃខ្ពស់ចំពោះភាពបត់បែនក្នុងការបង្រៀនអ្វីគ្រប់យ៉ាង ចាប់ពីមេរៀនណែនាំរហូតទៅដល់កម្មវិធី CAM កម្រិតខ្ពស់។ ទោះបីអ្នកចង់ផ្តល់ឱ្យសិស្សនូវការបង្ហាញរហ័សនូវការរចនា និងការផលិតមានការជំនួយដោយកុំព្យូទ័រ ពង្រឹងកម្មវិធីអប់រំ STEM ឬត្រៀមនិស្សិតឱ្យមានអាជីពក្នុងវិស័យផលិតកម្ម ជាមួយនឹងការណែនាំជាក់ស្តែងក៏ដោយ អ្នកអាចអនុវត្តអ្វីទាំងអស់នោះបានជាមួយនឹងកម្មវិធីនេះ។
Mastercam Education រួមមាន៖
- Mill, Lathe, Wire, Router, Design, Art, ProDrill l និង Mastercam សម្រាប់ SOLIDWORKS®
- បណ្ណាល័យ Post ស្តង់ដារពី 2 – 3 ទៅ 4 អ័ក្ស។
- ការជំនួយ និងប្រភពឯកសារសម្រាប់សហគមន៍អប់រំ។
ជំនាញនានារបស់ Mastercam រៀបចំប្រភពចំណេះដឹងមានប្រយោជន៍សម្រាប់និស្សិត ក្នុងតួនាទីជាអ្នកផលិត និងអ្នកច្នៃប្រឌិត ជាមួយពាក្យស្លោក “បង្កើតអនាគតនៃការផលិត”។
Mastercam គឺជាកម្មវិធី CAM ដែលត្រូវបានប្រើប្រាស់ច្រើនបំផុតនៅលើពិភពលោក។ នេះធ្វើឱ្យដំណោះស្រាយផ្នែកអប់រំរបស់យើងខ្ញុំក្លាយជារបស់បន្ថែមដ៏មានតម្លៃសក្នុងកម្មវិធីបង្រៀននៃកម្មវិធីអប់រំបច្ចេកវិទ្យាណាមួយ។ ប្រសិនបើអ្នកចង់រៀបចំឱ្យនិស្សិតរបស់អ្នកមានអាជីពជោគជ័យក្នុងវិស័យផលិតកម្ម សូមជួយឱ្យពួកគេចាប់ផ្តើមជាមួយ Mastercam ក្នុងថ្នាក់រៀន។
- លេខ 1 អំពី License ដែលបានដំឡើងក្នុងវិស័យអប់រំ។
- លេខ 1 អំពី License ដែលបានដំឡើងក្នុងអាជីព។
- បណ្តាញគាំទ្រល្អបំផុត។
- កម្មវិធីបង្រៀនគ្រប់កម្រិត។
*CIMdata 2019
លក្ខណៈពិសេស

Quick Part Series
បង្រៀន Mastercam ជាមួយកម្មវិធីសិក្សាដែលផ្អែកលើគម្រោង ត្រូវបានរចនាឡើងដើម្បីនាំនិស្សិតឱ្យឆ្លងកាត់ដំណើរការ CAD / CAM / CNC ចាប់ពីការចាប់ផ្ដើមគម្រោងរហូតដល់ការបញ្ចប់ ដោយប្រើចំណុចប្រទាក់ “Quick Part” ដែលបានរៀបចំត្រឹមត្រូវ។ គ្រប់មេរៀននីមួយៗរួមមានសៀវភៅណែនាំសម្រាប់គ្រូបង្រៀន និងនិស្សិត ជាមួយនឹងវីដេអូបង្ហាញសង្ខេប។

កម្មវិធីឥតគិតថ្លៃ
សាកល្បងប្រើកម្មវិធី CAM កម្រិតលេខ 1 លើពិភពលោក។ ទាញយក Mastercam Demo / Home Learning Edition ដោយឥតគិតថ្លៃ។ ប្រើប្រាស់វាដើម្បីស្វែងយល់ពី Mastercam និងស្ទាត់ជំនាញជាមួយនឹងបច្ចេកវិទ្យាជឿនលឿនថ្មីៗបំផុតក្នុង CAD/CAM – ជាជំហានមួយៗដើម្បីឈានទៅដល់ការផលិតគ្រឿងបន្លាស់ពិតៗ!

ឱកាសការងារ
រៀបចំឱ្យនិស្សិតមានឱកាសក្នុងពិភពផលិតកម្មដោយកម្មវិធី CAM ដែលបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុត — ទាំងក្នុងវិស័យអប់រំ និងឧស្សាហកម្ម — ជាផ្នែកមួយនៃកម្មវិធីសិក្សាក្នុងសាលារបស់អ្នក។
កម្មវិធីទូលំទូលាយ
មហាវិទ្យាល័យផ្នែកអប់រំមួយចំនួនដែលទទួលផលពីការបង្រៀន Mastercam រួមមាន អប់រំបច្ចេកទេសវិជ្ជាជីវៈ ; ការច្នៃច្បាស់លាស់; ការផលិតអភិវឌ្ឍន៍; បច្ចេកវិទ្យា និងវិស្វកម្ម; បច្ចេកវិទ្យាម៉ាស៊ីន; បច្ចេកវិទ្យាផលិតកម្ម; ការច្នៃរួមបញ្ចូលកុំព្យូទ័រ និងបច្ចេកវិទ្យា CAD / CAM ។
បច្ចេកវិទ្យា Dynamic Motion
អូសបន្លាយអាយុកាលឧបករណ៍កាត់ជាមួយនឹងយុទ្ធសាស្ត្រកាត់ផ្តាច់មុខ ជួយបង្កើនល្បឿនកម្ចាត់សម្ភារៈ និងកាត់បន្ថយពេលវេលាវដ្ដ។
បច្ចេកវិទ្យា Accelerated Finishing
ប្រើប្រាស់សក្តានុពលនៃប្រភេទកាំបិតដែលមានរចនាពិសេស ដើម្បីឱ្យបានប្រសិទ្ធភាពខ្ពស់ និងផលិតភាពច្នៃបានកាន់តែល្អប្រសើរ។
ផ្លូវឧបករណ៍កម្រិតខ្ពស់
កាត់បន្ថយការចំណាយ និងពេលវេលាច្នៃដោយប្រើផ្លូវឧបករណ៍កម្រិតខ្ពស់ដូចជា Deburr និង Equal Scallop។
តម្រូវការរូបសណ្ឋានកុំព្យូទ័រ
សូមមើលតារាងខាងក្រោម ដើម្បីដឹងអំពីរូបសណ្ឋានប្រព័ន្ធអប្បបរមា និងរូបសណ្ឋានដែលបានផ្ដល់អនុសាសន៍សម្រាប់ Mastercam។ អនុសាសន៍ទាំងនេះផ្អែកលើប្រព័ន្ធដែលក្រុមហ៊ុន CNC Software កំពុងប្រើសម្រាប់គោលបំណងតេស្ត និងវាយតម្លៃ។ អនុសាសន៍របស់យើងខ្ញុំ គឺត្រូវប្រើថាមពលច្រើន (ឧបករណ៍ដំណើរការទិន្នន័យ, Display Card និង Memory) សម្រាប់ប្រព័ន្ធរបស់អ្នកមានសមត្ថភាពខ្ពស់បំផុត។
Minimum | Recommended | |
---|---|---|
OS |
Windows 10 or Windows 11 64-bit Professional
|
Windows 10 (version 20H2 or later) 64-bit Professional
|
Processor |
Intel® or AMD 64-bit processor, 2.4 GHz or faster
|
Intel i7 or Xeon® E3, Kaby Lake or later, 3.2GHz or faster
|
Memory |
8 GB
|
32 GB
|
Video |
OpenGL 3.2 and OpenCL 1.2 support with 1 GB memory. No onboard graphics.
|
NVIDIA Quadro® or AMD FirePro™ / Radeon Pro card with 4 GB (or higher) dedicated memory.
|
Monitor |
1920 * 1080 resolution
|
1920 * 1080 resolution, dual monitors
|
Storage |
Solid State Drive (SSD) with at least 20 GB free and a USB 2.0 reader (for installation media)
|
NVMe Drive with at least 20GB free
|
3D Mouse |
3Dconnexion 3D mouse
|
ការតភ្ជាប់អ៊ីនធឺណិត និងអ៊ីមែល សម្រាប់ការដំឡើង ការជំនួយ និងការអាប់ដេត។
Add-ons
Mastercam
Viet Nam
ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។
សូមទាក់ទងមកយើងខ្ញុំដើម្បីទិញកម្មសិទ្ធកម្មវិធីពិតប្រាកដ។
