
ដំណោះស្រាយ / កម្មវិធី CNC Router


ដំណោះស្រាយកម្មវិធី CNC Router
នៅពេលដែលអ្នកវិនិយោគចូលម៉ាស៊ីន CNC សម្រាប់ច្នៃឈើ អ្នកចង់បានកម្មវិធីផ្នែកទន់សមរម្យដើម្បីជំរុញម៉ាស៊ីន នាំឱ្យមានផលិតភាពអតិបរមា និងជៀសវាងការឈប់សកម្មភាពដោយសារកំហុសដែលមានការចំណាយខ្ពស់។ Mastercam Router ផ្តល់ឧបករណ៍ដែលសមរម្យត្រឹមត្រូវពេលដែលអ្នកត្រូវការ។
ទោះបីនរណាម្នាក់ដែលប្រើ CNC Router ពីត្រឹមបុគ្គលម្នាក់ៗរហូតដល់ក្រុមហ៊ុនផលិតមានជំនាញវិជ្ជាជីវៈ អាចវាយតម្លៃខ្ពស់ចំពោះភាពងាយស្រួល ល្បឿនលឿន និងភាពជឿជាក់នៃកម្មវិធី Mastercam Router ។ កម្មវិធីនេះផ្តល់នូវការសរសេរកូដ CNC ដែលត្រូវបានបញ្ជាក់ក្នុងឧស្សាហកម្មសម្រាប់ការច្នៃប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៃអ្វីៗគ្រប់យ៉ាងចាប់ពីឈើរហូតដល់សម្ភរៈ Composite។
- ចាប់ពីពេលបើកប្រើ CAD រហូតដល់ការសម្រេចបាននូវផ្នែកលម្អិត កម្មវិធី Mastercam CNC Router ត្រូវបានរចនាឡើងជាគន្លងដំណោះស្រាយពេញលេញសម្រាប់ផលិតភាពក្នុងការផលិត។
- កម្មវិធី Mastercam CNC Router គាំទ្រលក្ខណៈពិសេសសម្រាប់ម៉ាស៊ីន CNC Router រួមមាន ការរួមបញ្ចូលផ្លូវឧបករណ៍ និងរាងធរណីមាត្រ; គាំទ្រការខួងប្លុក; គាំទ្រប្រភេទក្បាលម៉ាស៊ីនទូទៅ; គាំទ្រផ្នែកកាត់និងឆ្លាក់ និងការច្នៃពេញលេញពី 3 អ័ក្សដល់ 5 អ័ក្ស។
កម្មវិធី CAM ជាច្រើនសម្រាប់ម៉ាស៊ីន CNC Router ត្រូវបានកំណត់អំពីបរិវេណ តែចំពោះ Mastercam អ្នកអាចបត់បែនធ្វើការច្រើនបាន។ ចាប់ពីការសរសេរកម្មវិធី 2D ធម្មតា រហូតដល់ការច្នៃ 5 អ័ក្សដ៏ស្មុគស្មាញ។ កម្មវិធី CAM ឈានមុខគេលើពិភពលោកជួយនាំមកនូវដំណើរការល្អបំផុតដល់ម៉ាស៊ីន CNC Router ។
- គំរូ CAD 3D ពេញលេញ
- ភាពបត់បែនសម្រាប់សរសេរកម្មវិធីផ្លូវឧបករណ៍ធម្មតា និងបញ្ចូលវាចូលគ្នា ឬរៀបចំរបៀបបើកដំណើរការស្វ័យប្រវត្តិ (ATP)។
- ការច្នៃ Multiaxis ខ្លាំងពូកែ
- បណ្ណាល័យឧបករណ៍ពេញលេញ និងជួយគាំទ្របង្កើតប្រភេទឧបករណ៍ពិសេស។
- អាចរួមបញ្ចូលជាមួយជម្រើសដូចជា Art និង 5-Axis Curve Machining and Drilling។
- បង្កើត ផ្ទៀងផ្ទាត់ និងក្លែងធ្វើផ្លូវឧបករណ៍សម្រាប់ម៉ាស៊ីន CNC Router ណាមួយក៏បាន។
- ផលិតផលមានលក្ខណៈពិសេសដ៏សម្បូរបែប អនុញ្ញាតឱ្យរោងចក្រ ពិពិធកម្មបាននៅពេលចាំបាច់ ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែង។
លក្ខណៈពិសេស

ការក្លែងធ្វើម៉ាស៊ីន
រកឃើញការប៉ះទង្គិចរវាងសម្ភារៈដើម ឧបករណ៍ និងគ្រឿងបង្គុំរបស់ម៉ាស៊ីន មុនពេលផ្ញើកូដទៅម៉ាស៊ីន CNC របស់អ្នក។ ការក្លែងធ្វើម៉ាស៊ីន គឺជាវិធីសុវត្ថិភាពក្នុងការបញ្ជាក់ផ្លូវឧបករណ៍ 3 អ័ក្ស, 4 អ័ក្ស ឬ 5 អ័ក្ស ដើម្បីបង្កើតកម្មវិធីដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងត្រឹមត្រូវ។

ជម្រើស Nesting
លក្ខណៈពិសេស Nesting ស្តង់ដារ ផ្ដល់នូវវិធីបញ្ចូលយ៉ាងរហ័ស មានប្រសិទ្ធភាព និងងាយស្រួលក្នុងការទទួលស្គាល់។ លក្ខណៈពិសេស Nesting កម្រិតខ្ពស់ ផ្ដល់ឱ្យអ្នកនូវឧបករណ៍បន្ថែមជាច្រើន រួមមាន Nesting TrueShape និងបញ្ចូលទៅលើសម្ភារៈបំណល់។

ការឆ្លាក់ CNC
អ្នកអាចបង្កើតស្លាកឈ្មោះ ចម្លាក់សិល្បៈ គំរូ...
បច្ចេកវិទ្យា Dynamic Motion
អូសបន្លាយអាយុកាលឧបករណ៍កាត់ជាមួយនឹងយុទ្ធសាស្ត្រកាត់ផ្តាច់មុខ ជួយបង្កើនល្បឿនកម្ចាត់សម្ភារៈ និងកាត់បន្ថយពេលវេលាវដ្ដ។
ការបញ្ជា
មានភាពងាយស្រួលក្នុងការកែសម្រួលផ្ទាំង (Tab), Webs និងព័ត៌មានកាត់ជាក់លាក់ ដើម្បីកាត់បន្ទះផ្ទៃរាបបានយ៉ាងប្រសិទ្ធភាព។
ATP
ការតភ្ជាប់ជាមួយកម្មវិធីរចនាឈានមុខជាច្រើន ដើម្បីអានគម្រោងទាំងមូល និងអនុញ្ញាតឱ្យវាស្វ័យប្រវត្តិកម្មក្នុងការសរសេរកម្មវិធីដោយប្រើការកំណត់ជាមុនដែលអ្នកបានជ្រើសរើស។
ការបំបែក/ការដោះប្លុករឹង Solid
ផ្តាច់គ្រឿងផ្គុំរបស់អ្នកដោយស្វ័យប្រវត្តិ ហើយផ្លាស់ទីផ្នែកទៅកម្រិតផ្សេងៗគ្នាដោយផ្អែកលើកម្រាស់របស់វា។
ការច្នៃផ្អែកលើលក្ខណៈពិសេស
វាយតម្លៃលក្ខណៈពិសេសរបស់ផ្នែកមួយ និងរចនាដោយស្វ័យប្រវត្តិនូវយុទ្ធសាស្រ្តច្នៃប្រកបដោយប្រសិទ្ធភាព។
ល្បឿនលឿន
ការកែសម្រួលដោយផ្ទាល់លើគំរូរឹងរបស់អ្នក ដល់សមត្ថភាពក្នុងការបង្កើតផ្ទៃទម្រង់សេរីកម្រិតខ្ពស់ក្នុង Model Prep, Mastercam នាំអ្នកពីគំនិតទៅការបញ្ចប់លឿន និងមានប្រសិទ្ធភាពជាង។
តម្រូវការរូបសណ្ឋានកុំព្យូទ័រ
សូមមើលតារាងខាងក្រោម ដើម្បីដឹងអំពីរូបសណ្ឋានប្រព័ន្ធអប្បបរមា និងរូបសណ្ឋានដែលបានផ្ដល់អនុសាសន៍សម្រាប់ Mastercam។ អនុសាសន៍ទាំងនេះផ្អែកលើប្រព័ន្ធដែលក្រុមហ៊ុន CNC Software កំពុងប្រើសម្រាប់គោលបំណងតេស្ត និងវាយតម្លៃ។ អនុសាសន៍របស់យើងខ្ញុំ គឺត្រូវប្រើថាមពលច្រើន (ឧបករណ៍ដំណើរការទិន្នន័យ, Display Card និង Memory) សម្រាប់ប្រព័ន្ធរបស់អ្នកមានសមត្ថភាពខ្ពស់បំផុត។
Minimum | Recommended | |
---|---|---|
OS |
Windows 10 or Windows 11 64-bit Professional
|
Windows 10 (version 20H2 or later) 64-bit Professional
|
Processor |
Intel® or AMD 64-bit processor, 2.4 GHz or faster
|
Intel i7 or Xeon® E3, Kaby Lake or later, 3.2GHz or faster
|
Memory |
8 GB
|
32 GB
|
Video |
OpenGL 3.2 and OpenCL 1.2 support with 1 GB memory. No onboard graphics.
|
NVIDIA Quadro® or AMD FirePro™ / Radeon Pro card with 4 GB (or higher) dedicated memory.
|
Monitor |
1920 * 1080 resolution
|
1920 * 1080 resolution, dual monitors
|
Storage |
Solid State Drive (SSD) with at least 20 GB free and a USB 2.0 reader (for installation media)
|
NVMe Drive with at least 20GB free
|
3D Mouse |
3Dconnexion 3D mouse
|
ការតភ្ជាប់អ៊ីនធឺណិត និងអ៊ីមែល សម្រាប់ការដំឡើង ការជំនួយ និងការអាប់ដេត។
កម្មវិធីបន្ថែម
Mastercam
Viet Nam
ជាតំណាងរបស់ CNC Software LLC (ក្រុមហ៊ុនរបស់ Sandvik គ្រុប) នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។
សូមទំនាក់ទំនងមកយើងខ្ញុំ ដើម្បីទិញកម្មសិទ្ធិបញ្ញាផ្លូវការនៃកម្មវិធី។
