ហេតុអ្វីត្រូវប្រើ Accelerated Finishing?
បច្ចេកវិទ្យា Accelerated Finishing ផ្តល់ឱ្យអ្នកនូវវិធីសាស្រ្តថ្មីដើម្បីធ្វើការលឿនជាង។
យុទ្ធសាស្ត្រក្នុង Mastercam ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីទាញយកប្រយោជន៍ពីវឌ្ឍនភាពថ្មីៗបំផុតក្នុងការរចនាប្រភេទ និងទម្រង់ឧបករណ៍ (កាំបិត) ច្នៃ។ ឧបករណ៍ទាំងនេះត្រូវការឱ្យមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ដើម្បីប្រើប្រាស់បានយ៉ាងមានសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍ពេញលេញ។ ពេលដែលការរចនាឧបករណ៍ថ្មីៗបន្តកើតមានឡើង ឧបករណ៍បច្ចេកវិទ្យាក៏ត្រូវតែអភិវឌ្ឍដែរ ដើម្បីបង្កើនប្រសិទ្ធភាព។
ប្រភេទកាំបិតពិសេស៖ Oval Form, Lens Shape, Barrel, Taper Form
Accelerated Finishing ត្រូវបានអភិវឌ្ឍជាមួយនឹងទម្រង់ឧបករណ៍កាត់ថ្មីៗ និងទំនើបបំផុត។ រួមមានទម្រង់ដូចជា៖ Oval Form, Lens Shape, Barrel, និង Taper Form។ ប្រភេទកាបិតទាំងនេះមានលក្ខណៈពិសេសគឺ មានកាំកាត់ធំ ហើយមានអង្កត់ផ្ចិតដងកាំបិតតូច។
នៅពេលប្រើប្រាស់ Accelerated Finishing អ្នកអាចទាញយកអត្ថប្រយោជន៍ពីការរចនាឧបករណ៍កាត់ថ្មី និងអត្ថប្រយោជន៍ដែលវានាំមក ដើម្បីបន្ថយពេលវេលាវដ្ដ និងបង្កើនគុណភាពផ្ទៃខាងក្រៅ។
Accelerated Finishing មានដំណើរការយ៉ាងដូចម្តេច?
Accelerated Finishing ជាវិធីសាស្ត្រច្នៃបញ្ចប់ដែលផ្ដល់នូវគុណភាពផ្ទៃខ្ពស់ជាងក្នុងរយៈពេលខ្លីជាង បើប្រៀបធៀបនឹងវិធីសាស្ត្រច្នៃបញ្ចប់បែបប្រពៃណី។ សូមមើលនូវ Accelerated Finishing ជាមួយការច្នៃបញ្ចប់បែបប្រពៃណី ដើម្បីយល់អំពីអត្ថប្រយោជន៍។
ការច្នៃបញ្ចប់ផ្ទៃ 3D គឺជាផ្នែកដែលប្រើពេលច្រើនបំផុតនៃគម្រោងកិន CNC ណាមួយ។ វាក៏សំខាន់បំផុតផងដែរ។ ជាធម្មតា ការច្នៃផ្ទៃ 3D គឺជាការសម្រុះសម្រួលគ្នារវាងគុណភាពផ្ទៃ និងពេលវេលាវដ្ត ដែលគុណភាពខ្ពស់ជាងនេះស្មើនឹងរយៈពេលវដ្តវែងជាង។
Cusp Height (កម្ពស់ Cusp) គឺជាកត្តាដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពផ្ទៃ។ វាគឺជាមុខងារនៃកាំឧបករណ៍កាត់ និងជំហានរំកិលកាំបិតផ្ដេក/ចុះក្រោម ប៉ុន្តែក្នុងនោះ Cusp Heigh តូចជាងស្មើនឹងការបញ្ចប់ផ្ទៃល្អប្រសើរជាងមុន។ វិធីពីរយ៉ាងដើម្បីកាត់បន្ថយ Cusp Heigh គឺកាត់បន្ថយជំហានឡើង និងបង្កើនកាំកាត់។
វិធីសាស្រ្តបែបបុរាណក្នុងការកែលម្អគុណភាពផ្ទៃគឺកាត់បន្ថយជំហានរំកិលកាំបិត។ វិធីសាស្រ្តនេះមិនត្រឹមតែបង្កើនពេលវេលាវដ្តប៉ុណ្ណោះទេ ថែមទាំងទំហំឯកសារ NC ផងដែរ។
ផ្ទុយទៅវិញ ប្រសិនបើបង្កើនកាំកាត់នឹងសម្រេចបានផ្ទៃកាន់តែល្អជាងសម្រាប់ជំហានរំកិលកាំបិតជាក់លាក់ តែមិនបង្កើនពេលវេលាវដ្ត។ ប៉ុន្តែ ការបង្កើនកាំមុខកាត់ Ball Endmill អាចបណ្តាលឱ្យមានបញ្ហាដូចជា កាំបិតពិបាកចូលទៅក្នុងតំបន់ចង្អៀត និងអាចបណ្តាលឱ្យមានការប៉ះទង្គិចជាមួយគ្នា។
នេះជាវិធីដែលកាំបិតមានរចនាបថថ្មីៗ និងបច្ចេកវិទ្យា Accelerated Finishing អាចធ្វើបាន។
លើពីនេះ និយមន័យនេះមិនត្រូវបានកំណត់ចំពោះកម្មវិធី Multiaxis ប៉ុណ្ណោះទេ។ ឧទាហរណ៍ អ្នកអាចទទួលបានអត្ថប្រយោជន៍ដូចគ្នានេះនៅលើម៉ាស៊ីន 3 អ័ក្ស ដូចដែលបង្ហាញនៅក្នុងវីដេអូ។ ស្នាមកាំបិតច្នៃបញ្ចប់ 3D HST ទាំងអស់របស់ Mastercam នឹងគាំទ្របច្ចេកវិទ្យា Accelerated Finishing ដូច្នេះមិនចាំបាច់មានអាជ្ញាប័ណ្ណ Multiaxis ដើម្បីប្រើវានៅលើម៉ាស៊ីន 3 អ័ក្សឡើយ។
ខាងក្រោមនេះគឺជាវីដេអូមួយចំនួនដែលបច្ចេកវិទ្យា Accelerated Finishing អាចធ្វើបាន៖
B-Pillar Punch
Docking Ring
Sorting Slide: Accelerated Finishing
ស្វែងយល់អំពីបច្ចេកវិទ្យា Accelerated Finishing
ប្រសិនបើអ្នកមានសំណួរណាមួយ ឬចង់ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍របស់បច្ចេកវិទ្យា Accelerated Finishing សូមទាក់ទងមកយើងខ្ញុំ!