ĐĂNG KÝ


    Ảnh quảng cáo

    CHUYÊN MỤC

    Categories

    LƯU TRỮ

    FOLLOW US

    បច្ចេកវិទ្យា Dynamic Motion របស់ Mastercam

    បច្ចេកវិទ្យា Dynamic Motion របស់ Mastercam

    13/06/2025 | CHUYÊN MỤCDynamic Motion TechnologyUncategorized @km
    Rate this post

    បច្ចេកវិទ្យាកាន់តែមានការអភិវឌ្ឍខ្ពស់ វាបានជំរុញឱ្យមនុស្សបង្កើតនូវការកែលម្អ ដើម្បីសម្របទៅនឹងការផ្លាស់ប្តូរទាំងនោះ ក្នុងនោះមានទាំងល្បឿនផងដែរ។ ក្នុងអត្ថបទនេះ យើងនឹងស្វែងយល់អំពីការកែលម្អយ៉ាងប្រសើរមួយ ដែលមិនត្រឹមតែពាក់ព័ន្ធនឹងល្បឿនប៉ុណ្ណោះទេ គឺថែមទាំងពាក់ព័ន្ធនឹងវិធីសាស្ត្រនៃការប្រើប្រាស់របស់អ្នកប្រើក្នុងវិស័យ CAD/CAM/CNC ផងដែរ។ នោះគឺជាបច្ចេកវិទ្យា Dynamic Motion របស់ Mastercam។

    ១. ការបង្កើតបច្ចេកវិទ្យា Dynamic Motion របស់ Mastercam

    កាលពីមុន ផ្លូវឧបករណ៍ក្នុងកម្មវិធី CNC ភាគច្រើនបានផ្ដោតទៅលើការប្រើប្រាស់អតិបរមានៃចម្ងាយផ្លាស់ទីផ្នែកទ្រនិចផ្ដេករបស់កាំបិត ប៉ុន្តែមិនបានប្រើប្រាស់អស់នូវប្រវែងពេញលេញនៃកាំបិតក្នុងការកាត់នោះទេ។ ផ្លូវឧបករណ៍បានអនុវត្តតាមក្បួនខ្នាតសាមញ្ញមួយគឺ៖ កាត់យកសម្ភារៈចេញអស់ដោយផ្លាស់ប្ដូរទិសដៅតាមបន្ទាត់នៃផ្នែក សូម្បីតែកាត់ខ្យល់ផងដែរ ដែលធ្វើឱ្យផ្លូវឧបករណ៍មិនទាន់មានប្រសិទ្ធភាពខ្ពស់។

    Sự hình thành của Công nghệ Dynamic Motion của Mastercam

    ការកំណត់របស់វិធីសាស្ត្រនេះគឺ៖

    • កម្លាំងកាត់ធំ មិនស្មើគ្នា ប្រមូលផ្តុំតែនៅចុងក្បាលកាំបិត។
    • កម្រាស់រំកាច់មិនស្មើគ្នា។
    • ផ្លូវឧបករណ៍មិនមានប្រសិទ្ធភាពខ្ពស់។
    • ការកើនកម្ដៅនៅក្បាលកាំបិតកាត់ ធ្វើឱ្យសម្ភារៈរឹងជាងពេលដំបូង…

    Step over công nghệ Dynamic Motion của Mastercam

    Radial Chip Thinning (RCT)៖ បរិមាណដែលទាក់ទងទៅនឹង Step-Over នៃឧបករណ៍កាត់។

    • នៅពេល Step-Over ស្មើនឹង 50% នៃអង្កត់ផ្ចិតកាំបិត កម្រាស់រំកាច់និងបរិមាណល្បឿនកាត់លើធ្មេញនីមួយៗគឺស្មើគ្នា។ ធ្មេញនីមួយៗនឹងបានភ្ជាប់សម្ភារៈក្នុងមុំស្មើ ដែលអាចធ្វើឱ្យការកាត់មានប្រសិទ្ធភាព ប៉ុន្តែល្បឿន (F) មិនអាចបានការកែលម្អឡើយ។
    • នៅពេល Step-Over តូចជាង 50% នៃអង្កត់ផ្ចិតកាំបិត រំកាច់ដែលបានបង្កើតនឹងស្តើងជាងខ្លាំង បើប្រៀបទៅនឹងល្បឿនកាត់លើធ្មេញនីមួយៗដែលបានកំណត់ក្នុងកម្មវិធី។ នេះនឹងកាត់បន្ថយប្រសិទ្ធភាពផលិតកម្ម។

    Radial Chip Thinning Công nghệ Dynamic Motion của Mastercam

    ដូច្នេះ ដើម្បីធ្វើឱ្យកម្រាស់រំកាច់ និងល្បឿនកាត់លើធ្មេញនីមួយៗស្មើគ្នា យើងត្រូវបង្កើនល្បឿន F ដើម្បីរក្សាអត្រាកាត់យកសម្ភារៈចេញ។ វិធីសាស្រ្តនេះអនុញ្ញាតឱ្យយើងប្រើប្រាស់បានអតិបរមានៃជម្រៅកាត់ កម្លាំងកាត់ត្រូវបានចែកចាយស្មើៗគ្នា ដែលនាំឱ្យប្រសិទ្ធភាពផលិតនឹងត្រូវបានកែលម្អ។

    Increase the Feed Rate Công nghệ Dynamic Motion của Mastercam

    សរុបមក RCT ផ្ដោតលើគោលការណ៍៖ Step-Over តួច + ជម្រៅកាត់ធំ ដែលជួយបង្កើនជម្រៅកាត់ ចែកចាយកម្លាំងកាត់ស្មើគ្នា បង្កើនអាយុឧបករណ៍កាត់ បង្កើនល្បឿនកាត់ កម្លាំងកាត់តូច…

    toolpathing Công nghệ Dynamic Motion của Mastercam

    ប៉ុន្តែ RCT មិនគ្រប់គ្រាន់ទេ ព្រោះនៅតែមានបញ្ហាជាមួយវិធីសាស្ត្រនេះ៖

    • នេះទើបតែផ្អែកលើទ្រឹស្ដីនៃការកាត់តាមបន្ទាត់ត្រង់តែប៉ុណ្ណោះ មិនគណនាបានកម្រាស់រំកាច់ ពេលដែលតាមប្រភេទ Pocket và Profile ។
    • អាចដឹងពីទិសដៅនៃផ្លូវឧបករណ៍បានដូចម្ដេច។
    • កាំបិតនៅតែប្រឈមមុខនឹងបន្ទុកលើស ពេលដែលផ្លាស់ប្តូរទិសដៅយ៉ាងទាន់ហន់…

    Pocket and File Công nghệ Dynamic Motion của Mastercam

    Mastercam បានស្រាវជ្រាវពីបញ្ហាទាំងនេះ ហើយបានបង្កើតវិធីសាស្ត្រមួយ ដែលអាចជួយបង្កើនប្រសិទ្ធភាពក្នុងការច្នៃ បន្ថយពេលវេលាផលិត… នោះគឺជាបច្ចេកវិទ្យា Dynamic Motion របស់ Mastercam

    ២. Dynamic Motion របស់ Mastercam គឺជាអ្វី?

    Mastercam បានរួមបញ្ចូលបច្ចេកវិទ្យា Dynamic Motion ជាលើកដំបូងក្នុងកំណែ X4 របស់ក្រុមហ៊ុន (ឆ្នាំ 2009) ដែលបានអនុវត្តចំពោះពាក្យបញ្ជា 2D Pocket នេះជាគោលការណ៍ដំបូងសម្រាប់ឱ្យក្រុមហ៊ុនបន្តអាប់ក្រេដនូវផ្លូវឧបករណ៍នាពេលអនាគត។

    ផ្លូវឧបករណ៍ក្នុងបច្ចេកវិជ្ជា Dynamic Motion របស់ Mastercam បានអនុវត្តគោលការណ៍ RCT។ លើសពីនេះទៅទៀត វាមិនត្រឹមតែពឹងផ្អែកលើដែនកំណត់នៃការដកចេញសម្ភារៈប៉ុណ្ណោះទេ ថែមទាំងពិនិត្យលើការផ្លាស់ប្តូរស្ថានភាពនៃសម្ភារៈផងដែរ ដើម្បីបញ្ជាចលនានៃផ្លូវឧបករណ៍ឱ្យល្បឿនកាត់នៅតែមានស្ថិរភាព និងស្របគ្នា ដោយរក្សាកម្រាស់រំកាច់មិនផ្លាស់ប្តូរពេញមួយដំណើរការច្នៃ។

    Công nghệ Dynamic Motion của Mastercam

    វិធានការមានឥទ្ធិពលក្នុង Dynamic Motion របស់ Mastercam រួមមាន៖

    • Step-Over តូចអប្បបរមា ដើម្បីជៀសវាងការផ្គុំកម្ដៅ និងលើសទម្ងន់កម្លាំងកាត់។
    • ប្រើប្រាស់ប្រវែងរបស់កាំបិតជាអតិបរមា ដើម្បីកាត់សម្ភារៈឱ្យបានច្រើនបំផុត។
    • ចលនារលូន គ្មានការផ្លាស់ប្តូរទិសដៅភ្លាមៗ ដើម្បីជៀសវាងការខូចខាតដល់កាំបិត និងម៉ាស៊ីន។
    • ល្បឿនអ័ក្សមេខ្ពស់ (ប្រសិនបើអាច)។
    • បន្តកាត់សម្ភារៈជាប្រចាំ ដើម្បីជៀសវាងការកាត់ខ្យល់ (ការរត់ឥតប្រយោជន៍)។
    • កែតម្រូវចលនា ដើម្បីរក្សា Step-Over ឱ្យមានស្ថិរភាព។
    • គណនាមុំចូលរបស់កាំបិត ដើម្បីធានាសុវត្ថិភាពក្នុងដំណើរការកាត់។
    • មានសមត្ថភាពក្នុងការ “ទទួលស្គាល់” រូបរាងគ្រប់ប្រភេទនៃសម្ភារៈ ដើម្បីលៃតម្រូវចលនា បរិមាណរំកាច់ត្រូវបានកាត់ចេញគឺស្មើគ្នា។
    • ឧបករណ៍លើកខ្នាតតូច (Micro-lifts) គឺគ្រប់គ្រាន់ដើម្បីមិនឱ្យឧបករណ៍ប៉ះផ្ទៃបាតសម្ភារៈដើម និងជៀសវាងការផ្គុំកម្ដៅ។

    ៣. អត្ថប្រយោជន៍នៃវិធីសាស្ត្រ Dynamic Motion របស់ Mastercam

    បើសិនជាផ្លូវឧបករណ៍សម័យមុន គឺជាផ្លូវដែលកាត់ដោយប្រើ៖ ជម្រៅកាត់តូច + Step-Over ធំនោះ ចំណែកវិធី Dynamic គឺប្រើជម្រៅកាត់ធំ + Step-Over តូច រួមជាមួយក្បូនដោះស្រាយចលនាពិសេស។ វិធីបែបនេះមានអត្ថប្រយោជន៍លេចធ្លោដូចខាងក្រោម៖

    • កាត់សម្ភារៈរឹងកាន់តែល្អជាង

    ផ្លូវឧបករណ៍ Dynamic បង្កើតកម្រាស់រំកាច់ជាក់លាក់មួយ ដែលអាចបែងចែកកម្ដៅ និងបន្ទុកឱ្យស្មើៗគ្នា បំបាត់សភាពរឹងលើផ្ទៃសម្ភារៈ និងជៀសវាងឱ្យឧបករណ៍កាត់មិនត្រូវផ្ទុកបន្ទុកលើសកំណត់។

    Materials List Công nghệ Dynamic Motion của Mastercam

    • ប្រើប្រាស់កម្លាំងអតិបរមាសម្រាប់ម៉ាស៊ីនគ្រប់ប្រភេទ។

    ផ្លូវឧបករណ៍ Dynamic ជួយបង្កើនប្រសិទ្ធភាពនៃម៉ាស៊ីនគ្រប់ប្រភេទ ដោយប្រើប្រាស់កម្លាំងអ័ក្សមេខ្ពស់បំផុត ដោយមិនចាំបាច់វិនិយោគលើម៉ាស៊ីនដែលមានល្បឿនខ្ពស់។

    Công suất Công nghệ Dynamic Motions của Mastercam

    • កាត់បន្ថយពេលវេលាច្នៃ

    ផ្លូវឧបករណ៍ Dynamic អនុញ្ញាតឱ្យអ្នកកាត់បានច្រើនរំកាច់ជាងប៉ុន្តែចំណាយពេលតិចជាង ដោយលៃតម្រូវមុខឧបករណ៍កាត់តួចមក និងជម្រៅកាត់ឱ្យធំជាង។ វាក៏ជួយកាត់បន្ថយពេលវេលាដែលឧបករណ៍រត់ឥតប្រយោជន៍ ដោយផ្តោតលើដំណើរការកាត់សម្ភារៈប៉ុណ្ណោះ។

    Giảm thời gian gia công Công nghệ Dynamic Motions của Mastercam

    ប្រវែងមុខកាំបិតកាត់ត្រូវបានប្រើជាអតិបរមា ដូច្នេះការរិចរិលកាំបិតនិងពេលវេលាផ្លាស់កាំបិតថ្មីត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។

    Lưỡi dao Công nghệ Dynamic Motion của Mastercam

    រំកាច់ដែលបានកាត់ចេញមានទម្ងន់ស្រាល និងវែង​ មានភាពស្របគ្នា ស្មើគ្នា មិនបែកបាក់ ធ្វើឱ្យការសម្អាតម៉ាស៊ីនកាន់តែឆាប់រហ័ស។

    • កាត់បន្ថយការរិចរិលរបស់ម៉ាស៊ីន។

    ផ្លូវឧបករណ៍ Dynamic បង្កើតបន្ទុកស្ថិរភាព ដោយហេតុនេះម៉ាស៊ីនមានការរំញ័រតិច។

    ផ្លូវឧបករណ៍មិនផ្លាស់ប្ដូរទិសដៅ ឬបន្ថយល្បឿនភ្លាមៗនោះទេ ដូច្នេះគ្រឿងបន្លាស់ដូចជា Vitme ប៉ាដាង អាចរងការខូចខាតតិចជាង។

    Giảm hao mòn Công nghệ Dynamic Motion của Mastercam

    • អូសបន្លាយអាយុកាលឧបករណ៍កាត់

    ជាមួយវិធីសាស្រ្តធម្មតា អ្នកប្រើប្រាស់តែផ្នែកខ្លីប្រវែងរបស់កាំបិតដើម្បីកាត់ប៉ុណ្ណោះ ដែលបណ្តាលឱ្យកាំបិតរិចរិលតែផ្នែកកាត់នោះ ហើយប្រសិនបើអ្នកមិនប្រយ័ត្ន អាចធ្វើឱ្យកាំបិតបាក់បាន តែក្នុងនោះផ្នែកខាងលើមិនទាន់បានប្រើប្រាស់។

    Tuổi thọ dao Công nghệ Dynamic Motion của Mastercam

    វិធីសាស្រ្ត Dynamic ប្រើប្រាស់ប្រវែងកាំបិតបានច្រើនបំផុត (អាស្រ័យលើលក្ខណៈរបស់គ្រឿងផ្គុំ) ទាំងអស់បានចូលរួមក្នុងដំណើរការកាត់ ដូច្នេះកាំបិតទើបមានមុខរិចរិលស្មើគ្នា និងមិនបាក់ដោយចៃដន្យ។

    Chiều dài dao Công nghệ Dynamic Motion của Mastercam

    ៤. ពាក្យបញ្ជា Dynamic Motion របស់ Mastercam

    ចំពោះដំណើរការច្នៃដោយការកិនក្នុង Mastercam ក្រុមហ៊ុនបានអនុវត្តបច្ចេកវិទ្យា Dynamic Motion ទៅលើផ្លូវឧបករណ៍ទាំង 5 ខាងក្រោម៖

    • Face: កិនមុខ
    • Dynamic Mill : កិនប្រភេទ Pocket បិទ និងបើក…
    • Dynamic Contour : កិនផ្លូវលំនាំបើក ​​និងបិទ…
    • Peel Mill : កិនដោយផ្អែកលើ 2 ផ្លូវលំនាំ ឬតាមបណ្តោយ 1 ផ្លូវលំនាំ។
    • Dynamic OptiRough ក្នុង 3D : ប្រើសម្រាប់ការច្នៃរដុប។

    Phay Công nghệ Dynamic Motion của Mastercamចំពោះដំណើរការច្នៃដោយការក្រឡឹងក្នុង Mastercam មានផ្លូវឧបករណ៍ Dynamic Rough។

    Dyanmic Rough Công nghệ Dynamic Motion của Mastercam

    ៥. High Speed Machining(HSM)

    ពេលដែលបច្ចេកវិទ្យា Dynamic Motion របស់ Mastercam ត្រូវបានអនុវត្តចំពោះម៉ាស៊ីនដែលមានល្បឿនលឿន (ល្បឿនអ័ក្សមេ និងល្បឿនបង្វិលខ្ពស់) នឹងបង្កើនប្រសិទ្ធភាពការច្នៃយ៉ាងល្អ កាត់បន្ថយពេលវេលាច្នៃ និងអនុវត្តលើវិស័យជាច្រើនដូចជា អាកាសវេហាស៍ យានយន្ដ វេជ្ជសាស្ត្រ ជាដើម។

    High Speed Maching Công nghệ Dynamic Motion của Mastercam

    ៦. ការកំណត់របស់បច្ចេកវិទ្យា Dynamic Motion របស់ Mastercam?

    បច្ចេកវិទ្យា Dynamic Motion របស់ Mastercam ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់ការផលិតដែលមានប្រសិទ្ធភាពខ្ពស់ជាង។ វាល្អជាងបច្ចេកវិធីបែបធម្មតា ប៉ុន្តែបច្ចុប្បន្ននេះ វានៅមិនអាចជំនួសបានទាំងស្រុងនៅឡើយទេ។

    • សម្រាប់ផ្នែកដែលមានកម្រាស់ស្តើង (ប្រហែល 0.5-2mm) នោះបច្ចេកវិទ្យានេះមិនទាន់អាចបង្ហាញអត្ថប្រយោជន៍បានស្ថិរភាពទេ ព្រោះមិនអាចប្រើប្រាស់ពេញលេញនៃប្រវែងមុខកាំបិត។
    • កម្មវិធី NC មានរយៈពេលយូរណាស់ យូរជាងកម្មវិធីផ្លូវឧបករណ៍បែបធម្មតា ដូច្នេះពិបាកក្នុងការអនុវត្តសម្រាប់ម៉ាស៊ីនចាស់ៗដែលមានអង្គចងចាំតូច។
    • អាស្រ័យលើគុណភាពនៃកាំបិត។

    បច្ចេកវិទ្យាកាន់តែមានការអភិវឌ្ឍ នឹងតម្រូវការរបស់អតិថិជនក៏កាន់តែតឹងរឹងផងដែរ។ ម៉ាស៊ីនល្អៗ និងកាំបិតមានគុណភាពខ្ពស់ក៏នឹងត្រូវបានបង្កើតឡើងដើម្បីអាចប្រើប្រាស់អត្ថប្រយោជន៍ដែលបច្ចេកវិទ្យា Dynamic Motion នាំមក – នេះជាវិធីសាស្ត្រដ៏អាចទុកចិត្តបានបំផុត និងមានអានុភាពខ្លាំងជាងគ្រប់យុទ្ធសាស្ត្រច្នៃផ្សេងទៀតក្នុងប្រវត្តិសាស្ត្ររបស់ Mastercam។

    Thẻ

    Tin tiếp theo

    ការ-ច្នៃ-ពហុ-អ័ក្ស
    Multiaxis

    ការយល់ខុស 5 យ៉ាងអំពីការច្នៃពហុអ័ក្ស

    ពេលនិយាយអំពីការច្នៃពហុអ័ក្ស មានអ្នកភាគច្រើនដែលធ្វើការក្នុងវិស័យច្នៃមេកានិក CNC តែងមានអារម្មណ៍ភ័យខ្លាចខ្លះៗ ដោយសារការយល់ខុសជាច្រើនអំពីបច្ចេកវិធីនេះ។ ពេលខ្លះហាក់ដូចជាល្អបំផុតគឺទុកពហុអ័ក្សតែសម្រាប់អ្នកលេងធំៗប៉ុណ្ណោះ — ដូចជា ក្រុមហ៊ុនផលិតផ្នែកអាកាសចរណ៍អន្តរជាតិ និងរោងចក្រយោធាធំៗ — ពីព្រោះហាក់ដូចជាពួកគេតែមួយគត់ដែលបំពាក់សម្រាប់វា។ មានមតិយោបល់មិនត្រឹមត្រូវ និងការយល់ខុសអំពីការច្នៃពហុអ័ក្សជាច្រើន ធ្វើឱ្យមានការច្របូកច្របល់សម្រាប់អ្នកប្រើប្រស់។

    Xem thêm
    Accelerated Finishing
    Accelerated Finishing

    បច្ចេកវិទ្យា Accelerated Finishing

    ហេតុអ្វីត្រូវប្រើ Accelerated Finishing? បច្ចេកវិទ្យា Accelerated Finishing ផ្តល់ឱ្យអ្នកនូវវិធីសាស្រ្តថ្មីដើម្បីធ្វើការលឿនជាង។ យុទ្ធសាស្ត្រក្នុង Mastercam ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីទាញយកប្រយោជន៍ពីវឌ្ឍនភាពថ្មីៗបំផុតក្នុងការរចនាប្រភេទ និងទម្រង់ឧបករណ៍ (កាំបិត) ច្នៃ។ ឧបករណ៍ទាំងនេះត្រូវការឱ្យមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ

    Xem thêm