
ដំណោះស្រាយរបស់ក្រុមហ៊ុន CNC Software
កម្មវិធី CAD/CAM ត្រូវបានប្រើប្រាស់ ដើម្បីបម្លែងពី File CAD ទៅការផលិតជាមួយ CAM លើម៉ាស៊ីន CNC។
Mastercam ផ្គត់ផ្គង់ឧបករណ៍កម្មវិធី CAD/CAM សម្រាប់តម្រូវការកម្មវិធី CNC ជាច្រើន ចាប់ពីមូលដ្ឋានរហូតដល់ស្មុគស្មាញ។ ដោយសារដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ភាពបត់បែន និងបណ្តាញគាំទ្រកំពូលរបស់យើងខ្ញុំ។ កម្មវិធីរបស់យើងខ្ញុំ គឺជាដំណោះស្រាយពេញលេញចាប់ពីការចាប់ផ្តើមរចនារហូតដល់ការផលិត។ ជ្រើសរើស Mastercam ដើម្បីសម្រួលដំណើរការផលិតរបស់អ្នក ពីការរៀបចំការងាររហូតដល់ការសម្រេចការងារ។

ផលិតផលរបស់ក្រុមហ៊ុន CNC Software
ផលិតផលកម្មវិធី CAD/CAM របស់យើងខ្ញុំ គឺទទួលផ្នែកពីការរចនារហូតដល់ខ្សែផលិតកម្ម។ រៀបចំកម្មវិធីផ្នែកផលិតរបស់អ្នក ដោយប្រើលក្ខណៈពិសេសដ៏ទំនើប ដើម្បីសម្រេចបាននូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពខ្ពស់។ ការបង្កើតកូដសម្រាប់បញ្ជាពីរបៀបដំណើរការ ឧបករណ៍ CNC របស់អ្នក គឺជាការងារដែល Mastercam ជំនាញបំផុត។
MILL | LATHE |
MILL-TURN | SWISS |
WIRE | ROUTER |
DESIGN | MASTERCAM FOR SOLIDWORKS |
EDUCATIONAL SUITE | HOME LEARNING EDITION |
កម្មវិធីបន្ថែម (Add-on) របស់ក្រុមហ៊ុន CNC Software
បង្កើតដំណោះស្រាយ CAD/CAM ដ៏ពេញលេញរបស់អ្នកជាមួយ Mastercam ។ បង្កើនផលិតភាពរបស់អ្នកជាមួយនឹងកម្មវិធីបន្ថែមឯកទេសជាច្រើនប្រភេទសម្រាប់តម្រូវការការផលិតជាក់លាក់។
MULTIAXIS | PORT EXPERT |
BLADE EXPERT | PRODRILL |
5-AXIS CURVE MACHINING | FILE TRANSLATORS |
PRODUCTIVITY+ | ART |

សំណួរដែលតែងបានសួរញឹកញាប់
តើកម្មវិធី CAD/CAM ជាអ្វី?
កម្មវិធី CAD/CAM ត្រូវបានប្រើសម្រាប់បញ្ជាម៉ាស៊ីន CNC ផ្សេងៗ ដូចជា៖ Mills, Router, Lathes និង wire EDMs។ CAD ជាពាក្យកាត់របស់ Computer Aided Design មានន័យថា “ការរចនាដែលមានជំនួយពីកុំព្យូទ័រ” និង CAM ជាពាក្យកាត់របស់ Computer Aided Manufacturing មានន័យថា “ការផលិតដែលមានជំនួយពីកុំព្យូទ័រ”។ CNC ជាពាក្យកាត់របស់ Computer Numerical Control មានន័យថា “ការបញ្ជាលេខដោយកុំព្យូទ័រ”។ Mastercam ជាកម្មវិធីដែលផ្តល់នូវទាំងអនុគមន៍ CAD និង CAM ដើម្បីគ្រប់គ្រងម៉ាស៊ីន CNC ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនសមត្ថភាពផលិត។
តើកម្មវិធី CAD/CAM ប្រើសម្រាប់អ្វី?
កម្មវិធី CAD ត្រូវបានប្រើសម្រាប់ការរចនាផ្នែកបម្រើការ គ្រឿងបរិក្ខារ និងឧបករណ៍ដំឡើងផ្សេងៗ។ វាអាចត្រូវបានប្រើដើម្បីបង្កើតផ្នែកថ្មីភ្លាមៗ ដើម្បីកែប្រែការរចនាដែលមានរួចហើយ ឬត្រៀមផ្នែកសម្រាប់ដំណើរការផលិត។ កម្មវិធី CAM ត្រូវបានប្រើសម្រាប់សរសេរកម្មវិធីបង្កើតស្នាមកាំបិតកាត់ និងបង្កើត G-code ដើម្បីបញ្ជាម៉ាស៊ីន CNC ដូចជា ដូចជា៖ Mills, Router, Lathes និង wire EDMs។ កម្មវិធី CAD/CAM ដូចជា Mastercam ត្រូវបានប្រើដើម្បីបង្កើតផ្នែក ចាប់ពីដំណើរការរចនារហូតដល់ផលិតកម្ម ដែលមានភាពងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់។
ហេតុអ្វីបានជាកម្មវិធី CAD/CAM ត្រូវបានប្រើប្រាស់ក្នុងការផលិត?
កម្មវិធី CAD/CAM ត្រូវបានប្រើក្នុងការផលិតដើម្បីបង្កើនស្វ័យប្រវត្តិកម្ម។ ស្វ័យប្រវត្តិកម្មនេះជួយសន្សំសំចៃពេលវេលា កាត់បន្ថយកំហុស និងកែលម្អភាពត្រឹមត្រូវ និងផលិតភាពក្នុងដំណើរការផលិត។ Mastercam គឺជាក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធី CAD/CAM ឈានមុខគេក្នុងវិស័យផលិតកម្ម។
តើកម្មវិធី CAD/CAM កែលម្អគុណភាពផលិតកម្មយ៉ាងដូចម្តេច?
កម្មវិធី CAD/CAM ជួយបម្លែង និងបំបាត់កំហុសដែលអាចកើតឡើងពេលសរសេរកម្មវិធីម៉ាស៊ីន CNC ដោយដៃ។ វាក៏អនុញ្ញាតឱ្យមានសមត្ថភាពក្នុងការបត់បែន និងផ្តល់នូវវិធីសាស្រ្តម៉ាស៊ីនដ៏ច្បាស់លាស់ ដែលមិនអាចអនុវត្តបានតាមរយៈការសរសេរកម្មវិធីដោយដៃផងដែរ។
តើការប្រើប្រាស់កម្មវិធី CAD/CAM មានអត្ថប្រយោជន៍អ្វីខ្លះ?
កម្មវិធី CAD/CAM ផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលការសរសេរកម្មវិធីដោយដៃមិនអាចសម្រេចបាន។ អត្ថប្រយោជន៍ទាំងនេះរួមមាន៖ ការបង្កើត G-Code យ៉ាងឆាប់រហ័សសម្រាប់ម៉ាស៊ីន CNC; សមត្ថភាពក្នុងការសរសេរកម្មវិធីសម្រាប់ផ្នែកដែលមានភាពស្មុគស្មាញខ្លាំង; ការត្រួតពិនិត្យ និងវាយតម្លៃគម្រោងតាមរយៈបច្ចេកវិទ្យាឌីជីថល មុនពេលចាប់ផ្តើមដំណើរការ។
តើភាពខុសគ្នារវាងកម្មវិធី CAD និង CAM ជាអ្វី?
កម្មវិធី CAD និង CAM អាចបានស្របគ្នាក្នុងដំណើរការផលិតកម្ម ប៉ុន្តែពួកវាជាប្រភេទកម្មវិធីដាច់ដោយឡែក។ CAD គឺជាកម្មវិធីសម្រាប់ការរចនាដែលមានជំនួយពីកុំព្យូទ័រ។ ចំណែក CAM គឺជាកម្មវិធីសម្រាប់ការផលិតដែលមានជំនួយពីកុំព្យូទ័រ។ ត្រូវបានប្រើសម្រាប់ រចនា ឬកែប្រែវត្ថុមួយ។ ចំណែកឯ CAM ត្រូវបានប្រើសម្រាប់បញ្ជាម៉ាស៊ីន ដើម្បីផលិតវត្ថុនោះ។